ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏​​សំខាន់​​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើន​​នាក់​​យល់​ដឹង​តិចតួច​នៅ​ឡើយ​​អំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗ​​របស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាពនៃ​​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់​​ថា IOM ​ថ្លែង​ថា ការអភិវឌ្ឍ​សង្គម​នឹង​រង​ផល​ប៉ះពាល់ ប្រសិន​បើ​កុមារ​កាន់តែច្រើន​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​​ដែល​ធ្វើ​ចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG