ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គមស៊ីវិល មន្ទិល​លើ​ឯករាជ្យភាព​សភា​ក្នុង​ការសួរ​ដេញដោល​បញ្ហា​ថវិកា​ជាតិ​ឆ្នាំ២០២១


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ផ្នែក​លើក​កម្ពស់​តម្លាភាព​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​​កំពុង​មាន​ចំណោទ​ទៅ​លើ​សមត្ថភាព​និង​ឯករាជ្យភាព​នៃ​ស្ថាប័ន​សភា​ជាតិ​ក្នុង​ការ​ត្រួតពិនិត្យ​និង​សួរ​ដេញ​ដោល​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២១។ ​លោក ប៉ិច ពិសី​​​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​Hello VOA​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​វិច្ឆិកា​ថា៖ «‍‍បើ​សិន​ជា​សភា​យើង​មិន​មាន​សមត្ថភាព​ផង មិន​មាន​ឆន្ទៈ​ផង​ក្នុង​ការ​ត្រួតពិនិត្យ​ហើយ​សួរ​ដេញ​ដោល​ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​វិស័យ​អាទិភាព​ថវិកា​ទេ ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​ការ​​យើង​ស្នើ​យើង​មាន​ការ​អនុម័ត​តែ​មិន​ប្រាកដ​ថា​ថវិកា​ហ្នឹង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ តម្រូវ​ការ​អាទិភាព​របស់​ពលរដ្ឋ​និង​ប្រទេស​ជាតិ​យើង​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ វិច្ឆិកា​ ២០២០)

Hello VOA SM's

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG