ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការចោទ​ប្រកាន់​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកតស៊ូមតិ​​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​អយ្យការ​តុលាការ​ជាដើម គួរតែ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​ចោទប្រកាន់​អំពី​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​​សុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែកញ្ញា​ឆ្នាំ២០២១៖ «‍កាលណា​មាន​តម្រុយ​ហើយ​មាន​ការ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​បែប​ហ្នឹង គឺ​អាជ្ញាធរ​ដែល​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត​បន្ត ហើយ​បើ​អាច​ធ្វើ​ការ​ឆ្លើយ​តប​ជា​សាធារណៈ ដើម្បី​ធានា​លើ​ការ​ជឿជាក់​លើ​ស្ថាប័ន​របស់​ខ្លួន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែកញ្ញា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG