ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ដំណើរ​ដ៏វែង​ឆ្ងាយ​នៃ​ការ​តាក់តែង​​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់ពី​ចំណាយពេល​តាក់តែង​ពង្រាង​អស់​រយៈពេល​ប្រាំឆ្នាំ រដ្ឋាភិបាល​បាន​ប្រកាសថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​គេ​ទន្ទឹង​មកជាយូរ គ្រោង​នឹង​ធ្វើ​រួចរាល់​ក្នុងឆ្នាំ​២០២០​នេះ។ លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូមតិ​និង​គោលនយោបាយ (API) ដែល​បាន​ចូលរួម​ពេញ​មួយដំណាក់កាល​តាក់តែង​នេះ ជាមួយ​ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ បាន​លើក​ឡើង​ថា សេចក្ដីព្រាង​ចុងក្រោយ​ទទួល​បាន​ពិន្ទុ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ នៅក្នុង​​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន (ASEAN Corner) ដែល​ចាក់​ផ្សាយ​កាល​ពីថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២០ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​លើកឡើង​ថា​ចំណុច​ប្រទាញ​ប្រទង់​នៃ​«ព័ត៌មានសម្ងាត់» និង «ប្រយោជន៍សាធារណៈ» ចែង​ក្នុង​ច្បាប់​នេះ នៅតែ​ស្រួចស្រាល់ ហើយ​រដ្ឋ​គួរ​សម្រួល​នីតិវិធី​ស្នើសុំ​ព័ត៌មាន​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ឱ្យ​មាន​ចរឹត​បើក​ទូលាយ និង​ឆាប់​រហ័ស​បន្ថែម​ទៀត៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៣ កញ្ញា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG