Hello VOA៖ ការបោះឆ្នោតថ្នាក់ជាតិជិតមកដល់ ពលករនៅក្រៅប្រទេសរងសម្ពាធនយោបាយ
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ខណៈពលករកម្ពុជាយ៉ាងហោចណាស់ពីរលាននាក់ បាននិងកំពុងធ្វើការនៅក្រៅប្រទេស។ ពលករចំណាកស្រុកភាគច្រើនមិនបានចូលរួមការបោះឆ្នោតនោះទេ ដោយសារតែកត្តាការងារ ការធ្វើដំណើរ និងកង្វះយន្តការគាំទ្រពលករឱ្យចូលរួមការបោះឆ្នោតជាដើម។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីចំណាកស្រុកថា នៅមុនការបោះឆ្នោតថ្នាក់ជាតិនីតិកាទី ៧ ឈានមកដល់ ពលករចំណាកស្រុករងសម្ពាធនយោបាយ ដោយមានការបង្ខំឱ្យចូលជាសមាជិក និងបម្រើកិច្ចការគណបក្សនយោបាយ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៧ មេសា ២០២៣)