Hello VOA៖ កម្ពុជា ជាសមាជិកមិនអាចខ្វះបានរបស់អាស៊ាន?
សំណើជាយោបល់របស់អតីតអ្នកការទូតសិង្ហបុរីមួយរូបកាលពីចុងខែតុលាកន្លងទៅ ដែលថាចង់ឱ្យអាស៊ានទុកលទ្ធភាពទ្វារក្រោយគ្រាមានអាសន្នអ្វីមួយ ដើម្បីរុញកម្ពុជានិងលាវចេញ បានបង្កជាប្រតិកម្មបាញ់ផ្លោងសម្ដីដាក់គ្នា និងបង្កជាការពិភាក្សាយ៉ាងផុសផុល។ នៅចំចំណុចស្នូលនៃបរិបទនេះ គឺតួនាទីជារដ្ឋសមាជិកកូនពៅរបស់កម្ពុជា ដែលអ្នកផង អាចពិនិត្យពិច័យថា នាំសេចក្ដីចម្រើនប៉ុណ្ណាដល់អាស៊ាន ហើយនាំទុក្ខព្រួយប៉ុណ្ណាដល់អាស៊ាន។ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ដែលតាមដានរាយការណ៍រឿងអាស៊ានជាង២០ឆ្នាំ និងលោក ស៊ុន គីម គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០)