ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មុនខួប៣០ឆ្នាំនៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កម្ពុជា​ងាក​មក​រក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​គួរ«កាត់​ក្បាល​តម្រូវ​មួក»​ដោយ​ការ​លុប​ចោល​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​​​ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​នោះ​ទេ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៤​ខែ​តុលា​ឆ្នាំ​២០២១៖«‍កាត់​ក្បាល​តម្រូវ​មួក​ហ្នឹង​មិន​មែន​ជា​អនុសាសន៍​ល្អ​ទេ។ យើង​គួរ​តែ​ដើរ​មក​រក​ការ​ដឹកនាំ​រដ្ឋ​មួយ​ដែល​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ហើយ​ដែល​ជា​​ការ​តាំង​ចិត្ត​ដាច់​ណាត់​មួយ​ ក្រោយកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៤​ ខែ​តុលា ឆ្នាំ​២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG