Hello VOA៖ អ្នកជំនាញហៅការដកខ្លួនរបស់អាមេរិកពីអាហ្វហ្គានីស្ថានជាបណ្ដាសាផង ជាពរជ័យផងសម្រាប់ចិន
តើការដកខ្លួនរបស់អាមេរិកពីអាហ្វហ្គានីស្ថាន អាចចាត់ជា«បរាជ័យ»ដែរឬទេ? តើការដើរចេញនេះ មានអត្ថន័យនិងឥទ្ធិពលយ៉ាងណាដល់យុទ្ធសាស្ត្រអាមេរិកនៅអាស៊ី? តើអវត្តមានភ្លាមៗរបស់អាមេរិកពីអាហ្វហ្គានីស្ថានជាពរជ័យ ឬជាទ្វេគ្រោះសម្រាប់ប្រទេសចិន? បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យរងជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY បានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែស្តីអំពីអាស៊ាន ដើម្បីបកស្រាយសំណួរស្មុគ្រស្មាញទាំងនេះ នៅពីរាត្រីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលឱ្យវីអូអេ៕