Hello VOA៖ កម្ពុជាហៅរដ្ឋការ Biden ថា ជា«រដ្ឋការអូបាម៉ាទី២»
អស់រយៈកាលមួយឆ្នាំហើយដែលលោកប្រធានាធិបតី Joe Biden បានដឹកនាំអង្គនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា ទំនាក់ទំនងកម្ពុជា-អាមេរិក ជំនាន់លោក Biden នេះ ស្រដៀងទៅនឹងជំនាន់លោកប្រធានាធិបតីអូបាម៉ា។ លោកថា ទីក្រុងភ្នំពេញចង់បានការយល់យោគនិងការសន្ទនាពិគ្រោះយោបល់ជាប្រចាំជាមួយអាមេរិក៕