Hello VOA៖ ធនាគារ ANZ ផ្តល់ប្រាក់ចំណេញពីការវិនិយោគដែលរំលោភដីធ្លីកសិករនៅខេត្តកំពង់ស្ពឺ
ធនាគារ ANZ (អេអែនហ្ស៉ិត) បានបញ្ចប់ការផ្តល់ប្រាក់ចំណេញពីការវិនិយោគដែលរំលោភដីធ្លីកសិករនៅខេត្តកំពង់ស្ពឺជាង១ពាន់គ្រួសាររួចហើយ។ ការចេញមុខទទួលខុសត្រូវរបស់ធនាគារនៃប្រទេសអូស្ត្រាលីមួយនេះ បានទុកគំរូល្អសម្រាប់ការវិនិយោគ បន្ថែមលើការផ្លាស់ប្តូរគោលនយោបាយរបស់ធនាគារ ដែលភ្ជាប់លក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស នៅពេលវិនិយោគនិងការអភិវឌ្ឍទៅថ្ងៃអនាគត។ នៅក្នុងកម្មវិធី ហេឡូ វីអូអេ ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ស្តីពីការអភិវឌ្ឍ លោក សុខ ខេមរា នៃ VOA បានជួបធ្វើបទសម្ភាសន៍តាមទូរសព្ទ ជាមួយលោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា (EC) ដែលបានតស៊ូមតិជាមួយដៃគូជាច្រើនទៀតក្នុងរឿងស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីដែលធនាគារនេះ បានផ្តល់កម្ចីដល់ក្រុមហ៊ុនស្កអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចមួយរូបផងនោះ៕