Hello VOA៖ អ្នកឯកទេសស្នើឱ្យមានតម្លាភាពក្នុងសវនាការលោកកឹម សុខា
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ស្នើឱ្យតុលាការរាជធានីភ្នំពេញបើកឱ្យពលរដ្ឋនិងអ្នកសារព័ត៌មានទទួលបានព័ត៌មានពេញលេញពីសវនាការកាត់ក្តីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិដើម្បីឱ្យមានភាពយុត្តិធម៌និងពង្រឹងគោលការណ៍«តម្លាភាព»។ ការស្នើឡើងនេះបានធ្វើឡើង ក្រោយពីតុលាការបានរឹតត្បិតអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលមួយចំនួន មិនឱ្យចូលរួមយកព័ត៌មាននិងសង្កេតការណ៍ដោយផ្ទាល់។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មករា ២០២០)