Hello VOA៖ សកម្មជនថាពលករខ្មែរនៅកូរ៉េខាងត្បូងរងផលប៉ះពាល់តិចតួចពីជំងឺកូវីដ១៩
ប្រទេសកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អនិងត្រូវបានបណ្តានានាសរសើរ ហើយមិនសូវមានផលប៉ះពាល់ខ្លាំងលើដំណើរការផលិតកម្មនានា ដូចប្រទេសធំៗឡើយ។ នៅក្នុងកម្មវិធីហេឡូវីអូអេស្តីពីពលករចំណាកស្រុក លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បានបកស្រាយពីផលប៉ះពាល់នៃវីរុសកូរ៉ូណាលើពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ និងការសង្កេតលើវិធានការសុខាភិបាលដែលអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ចេញក្នុងគ្រាមានវិបត្តិសុខភាពនេះ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ ឧសភា ២០២០)