ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករខ្មែររងផលប៉ះពាល់ ខណៈសេដ្ឋកិច្ចថៃជួបបញ្ហា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បណ្ដាស្ថាប័នរដ្ឋនិងអ្នកសេដ្ឋកិច្ចថៃ បានកត់សម្គាល់ពីការរង្គោះរង្គើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ តួលេខដែលផ្ដល់ដោយធនាគារកណ្ដាលថៃ បានបង្ហាញថា ផលិតផលជាតិសរុប (GDP) នឹងមានកំណើនត្រឹមតែ ២.៦%ប៉ុណ្ណោះ ខណៈការនាំចេញមានកំណើនស្ទក់ត្រឹមតែ ១.២% សម្រាប់ឆ្នាំ២០១៩។ ការណ៍នេះនាំឱ្យមានរោងចក្រសហគ្រាសយ៉ាងហោច ១៣៩១ កន្លែង ត្រូវបិទទ្វារ។ ពលរដ្ឋខ្មែរប្រមាណ២លាននាក់ ដែលកំពុងបំពេញការងារក្នុងវិស័យសំណង់ វិស័យឧស្សាហកម្មកម្មន្តសាល វិស័យកសិកម្ម និងវិស័យសេវាកម្ម របស់ថៃ ក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានចូលរួមក្នុងកម្មវិធី Hello VOA ដើម្បីជជែកពីបញ្ហានេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួលពីរាជធានីភ្នំពេញ៕ (លោកអូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ៥ ធ្នូ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG