ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្ធម្ភាគចក្រ​​​សង្គ្រោះ​​​បន្ទាន់​​​មួយ​​​គ្រឿង​​​ធ្លាក់​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​អ៊ីរ៉ាក់


ឧទ្ធម្ភាចក្រ​​​មួយ​​​គ្រឿន​​​ហោះ​​​កាត់​​​រថក្រោះ​​​នៅ​​​តំបន់ Alabino ខាង​​​ក្រៅ​​​ក្រុង​​​ម៉ូស្គូ ប្រទេស​​​រុស្ស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ សីហា ឆ្នាំ​​​២០១៤។
ឧទ្ធម្ភាចក្រ​​​មួយ​​​គ្រឿន​​​ហោះ​​​កាត់​​​រថក្រោះ​​​នៅ​​​តំបន់ Alabino ខាង​​​ក្រៅ​​​ក្រុង​​​ម៉ូស្គូ ប្រទេស​​​រុស្ស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ សីហា ឆ្នាំ​​​២០១៤។

ឧទ្ធម្ភាគ​ចក្រ​អ៊ីរ៉ាក់​មួយ​គ្រឿង​ដែល​ដឹក​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​តំបន់​Yazidi បាន​ធ្លាក់ដោយ​សម្លាប់​អ្នក​បើក​បរ​ម្នាក់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស បន្ទាប់​ពី​បាន​បើក​គេច​ខ្លួន​ពី​ពួក​អ៊ីស្លាម​ជ្រុល​និយមក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​នេះ។ ​

​ឧទ្ធម្ភាគ​ចក្រ​នោះ ​ទើប​តែដឹក​ជំនួយ​សង្គ្រោះ​បន្ទាន់​ហើយ ហើយ​និង​ដឹក​ជន​ភៀស​ខ្លួន​ខ្លះ​នៅពេល​ដែល​វា​ធ្លាក់​។

លោក Vian Dakheel មេដឹកនាំ​សហគមន៍ Yazidi ​ជាមនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​នោះ។ ​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ​មិន​ទាន់​បាន​ដឹង​នៅ​ភ្លាម​ៗ​នេះ​ទេ។

សហគមន៍​អន្តរជាតិ​ ​កំពុង​សម្រុក​ផ្តល់​ជំនួយ​ដល់​ជន​ជាតិ​ភាគ​តិច Yazidin ​រាប់​ពាន់​នាក់​ដែល​បាន​ជាប់​គាំងដោយ​គ្មានម្ហូប​អាហារ​និង​ទឹកគ្រប់​គ្រាន់នៅ​ភ្នំ​ Sinjar ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ភាគ​ពាយព្យ។

​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​សហរដ្ឋ​អាមេរិក​ ​កំពុង​ទម្លាក់​គ្រាប់​បែកលើ​ពួក​ជន​សកម្ម​ប្រយុទ្ធអ៊ីស្លាម​ជ្រុល​និយមដើម្បី​បណ្តេញ​ពួកគេ​ឲ្យ​នៅ​ឆ្ងាយ​ពី​ជន​ភៀស​ខ្លួនហើយ​និង​រារាំង​ពួកគេកុំ​ឲ្យរុល​ទៅ​មុខ​ទៀត៕

XS
SM
MD
LG