ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ម៉ាឡេស៊ី​ដឹក​មនុស្ស​២៩៥​នាក់​ធ្លាក់​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន


​កន្លែង​ធ្លាក់​របស់​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​ ប្រភេទ​យន្តហោះ Boeing 777 នៅ​ជិត​ភូមិត Grabovo នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
​កន្លែង​ធ្លាក់​របស់​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​ ប្រភេទ​យន្តហោះ Boeing 777 នៅ​ជិត​ភូមិត Grabovo នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។

យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH-17 ដែល​បាន​ហោះ​ចេញ​ពី​ទី​ក្រុង​អាំស្ទែដាំ​ប្រទេស​ហូឡង់​ទៅ​កាន់​ទី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​និយាយ​ថា​ ក្រុម​ប៉ះបោរ​ដែល​គាំទ្រ​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ។

យន្តហោះ​ប្រភេទ Boeing 777 ដែល​ដឹក​មនុស្ស​២៩៥​នាក់​ បាន​ធ្លាក់​នៅ​តំបន់​ជនបទ​មួយ​នៃ​តំបន់ Donetsk មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​រុស្ស៊ី ដែល​នៅ​ទី​នោះ​ក្រុម​បះបោរ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ុយក្រែន​ ក្នុង​សកម្មភាព​ដែល​កាន់​តែ​ដូច​នឹង​សង្គ្រាម​ពេល​លេញ។

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា យន្តហោះ​នេះ​បាន​ដឹក​អ្នក​ដំណើរ​២៨០​នាក់ និង​មាន​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​១៥​នាក់ ហើយ​យន្តហោះ​នេះ​បាន​បាត់​ការ​ទាក់ទង​ជាមួយ​មន្ត្រី​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​អ៊ុយក្រែន​នៅ​ប្រហែល​ម៉ោង ២:១៥​រសៀល ម៉ោង​សាកល (៩:១៥​ល្ងាច​នៅ​កម្ពុជា)។

​វីអូអេ​នៅ​កំពុង​បន្ត​ទទួល​សេចក្តី​លម្អិត​នៅ​ឡើយ។

សូម​រង់​ចាំ​ស្តាប់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ការ​ផ្សាយ​ពេល​ព្រឹក​ថ្ងៃ​សុក្រ។

ទំព័រ​ពិសេស​អំពី​យន្តហោះ​ម៉ាឡេស៊ី​បាត់​ដាន MH370៖ www.khmer.voanews.com/malaysia

ព័ត៌មាន​ចុងក្រោយ​ជា​ភាសា​អង់គ្លេស​តាម Storify៖

XS
SM
MD
LG