ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី៖ យន្តហោះ​ម៉ាឡេស៊ី​បាត់​ដាន​ទំនង​បើក​ដោយ​ស្វ័យប្រវត្តិ​រហូត​អស់​សាំង


(រូប​ឯកសារ) យន្ត​ហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​កំពុង​ហោះ។
(រូប​ឯកសារ) យន្ត​ហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​កំពុង​ហោះ។

ពួក​មន្រ្តី​អូស្រ្តាលី​និយាយ​ថា ​ពួកគេកំពុង​មាន​ទំនុក​ចិត្ត​ថា ​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ដាន​ បាន​បើក​បរ​ដោយ​ការ​បញ្ជា​ស្វ័យប្រវត្តិ​ (autopilot) នៅ​ពេល​ដែល​វា​ធ្លាក់​ ហើយ​ថា​អ្នក​បើក​បរ​របស់​យន្តហោះ​នោះ​ទំនង​ជា​មិន​មាន​សកម្មភាព​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ខ្យល់​អុកស៊ីសែន។

​សេចក្តី​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​អង្គារ គឺ​ជា​ទ្រឹស្តី​ដែលបាន​ផ្តល់​ឲ្យ​ពួក​មន្រ្តី​អំពី​អ្វីដែល​អាច​នាំ​ឲ្យ​មាន​ការ​បាត់​យន្តហោះ​ម៉ាក Boeing 777 ដែល​ជា​អាថ៌កំបាំង​ដ៏​ខ្លាំង​បំផុត​មួយនៅ​ក្នុង​អាកាសចរណ៍​សម័យ​ទំនើប​នេះ។

​នៅ​ឯ​សន្និសីទ​សាព័ត៌មាន​ ឧបនាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​ Warren Truss និយាយ​ថា លទ្ធភាពនេះ​ទំនង​កាន់​តែ​ខ្លាំង​ឡើង​ថា ​យន្តហោះ​នោះ ​បាន​បើក​បរដោយ​ការ​បញ្ជា​ស្វ័យ​ប្រវត្តិនៅ​ពេល​ដែល​វា​អស់​សាំង​និង​ធ្លាក់​ចូល​សមុទ្រ។

ទំព័រ​ពិសេស​អំពី​យន្តហោះ​បាត់ដាន​ម៉ាឡេស៊ី៖ www.khmer.voanews.com/malaysia

XS
SM
MD
LG