ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល​ថា​យោធា​អ៊ីស្រាអែល​សម្លាប់​អ្នក​នេសាទ​ប៉ាលេស្ទីន

អ្នក​កាន់​ទុក្ខ​សែង​សាកសព​របស់​ Tawfiq Abu Reyala អ្នក​នេសាទ​ប៉ាលេស្ទីន​ដែល​ពេទ្យ​ទាហាន​និយាយ​ថា​បាន​សម្លាប់​ដោយ​កងទ័ព​ជើង​ទឹក​អ៊ីស្រាអែល កំឡុង​ពិធី​បុណ្យ​សព​របស់​គាត់ នៅ​ជំរុំ Shatti ក្នុង​ក្រុង Gaza កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​សុខាភិបាល​ប៉ាលេស្ទីន​បាន​និយាយ​ថា​កងទ័ព​ជើងទឹក​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​អ្នក​នេសាទ​ត្រី​ប៉ាលេស្ទីន​ម្នាក់​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​តំបន់​ Gaza កាល​ពី​ថ្ងៃសៅរ៍។ គេ​រាយការណ៍​ថា​បុរស​ដែល​បាន​ត្រូវ​បាញ់​ស្លាប់នោះ​ឈ្មោះ​ Tawfuq Abu Riala អាយុ​ជាង​៣០ឆ្នាំ។

ស្ត្រី​អ្នក​នាំពាក្យ​ក្រុម​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ក្រុម​ទាហាន​អ៊ីស្រាអែល​បាន​បាញ់​កាំភ្លើង​នៅពេល​ទូកប៉ាលេស្ទីន​បួន​គ្រឿង​បាន​បើក​ចេញ​ពី​តំបន់​អនុញ្ញាត​ឱ្យ​មាន​ការនេសាទ​ត្រី។

ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​រាំង​ខ្ទប់​ដោយ​កង​នាវា​ចម្បាំង​លើ​តំបន់ Gaza ក៏​ប៉ុន្តែ​បាន​ចាត់​ឱ្យ​មាន​តំបន់​មួយ​មានចម្ងាយ​៦ម៉ាយ (ខ្នាត​ប្រវែង​បរទេស) ពី​ឆ្នេរសមុទ្រ​ដើម្បី​ឱ្យ​អ្នក​ស្រុក​តំបន់ Gaza ធ្វើ​ការ​នេសាទ​ត្រី។

ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា​ការ​ដាក់​ឱ្យ​មាន​ការ​រាំង​ខ្ទប់នេះ​គឺ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ដឹក​អាវុធ​ទៅ​ឱ្យ​ក្រុម​មេដឹកនាំ​ Hamas នៅ​ក្នុង​តំបន់ Gaza៕

XS
SM
MD
LG