ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Israel​ ប្រុងប្រៀប​សម្រាប់​បាតុកម្ម​បន្ថែមទៀត​ចំពោះ​ការស្លាប់​របស់​រដ្ឋមន្រ្តី​ Palestine


សមាជិក​នៃ​កងសន្តិសុខជាតិ​ Palestine ​លី​សាកសព​របស់​លោក​ Ziad Abu Ain ​សមាជិក​នៃ​គណៈរដ្ឋមន្រ្តី​ Palestine ​នៅក្នុង​ពិធីបុណ្យ​សព​របស់លោក​នៅក្នុង​ទីក្រុង​ Ramallah ​កាលពី​ថ្ងៃទី១១ ​ខែធ្នូ ​ឆ្នាំ២០១៤។​
សមាជិក​នៃ​កងសន្តិសុខជាតិ​ Palestine ​លី​សាកសព​របស់​លោក​ Ziad Abu Ain ​សមាជិក​នៃ​គណៈរដ្ឋមន្រ្តី​ Palestine ​នៅក្នុង​ពិធីបុណ្យ​សព​របស់លោក​នៅក្នុង​ទីក្រុង​ Ramallah ​កាលពី​ថ្ងៃទី១១ ​ខែធ្នូ ​ឆ្នាំ២០១៤។​

កាល​ពី​ថ្ងៃ​សុក្រ​ ជនជាតិ Israel និង​ផល​ប្រយោជន៍​របស់​ Israel បានឋិត​នៅ​ក្រោម​ការ​វាយ​ប្រហារ ទោះណា​ជា​អាជ្ញាធរ​បានប្រុងប្រៀប​សម្រាប់​បាតុកម្ម​ដែល​បាន​ត្រូវ​រំពឹង​ទុកនៅ​ក្រោយ​មរណភាព​នៃ​រដ្ឋមន្ត្រី​ Palestine ម្នាក់​នៅ​ក្នុង​ការ​ប្រឈម​មុខ​មួយ​ជាមួយ​កង​កម្លាំង​សន្តិសុខ​ Israel។​

នៅ​ក្នុង​ក្រុង​ Athens ប្រទេស​ក្រិក​ ពួក​ជន​ប្រដាប់អាវុធ​បាន​បាញ់​កាំ​ភ្លើង​ដាក់​ស្ថាន​ទូត​ Israel។​គ្មាន​នរណាត្រូវ​របួស​ទេ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​យប់មិញ​នៅ​ក្នុង​ប្រទេស​ក្រិក​ដែល​អាជ្ញាធរ​ Israel បានបន្ទោស​ទៅ​លើ​"ការ​ញុះញង់" របស់​ Palestine។​

នៅ​ក្នុង​ឧប្បត្តិហេតុ​មួយ​នៅក្នុង​តំបន់​ត្រើយខាង​លិច​នៃ​ទន្លេ Jordan កាន់កាប់​ដោយ​ Israel នៅ​ពេល​បន្ទាប់​មក​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​ បុរស​ Palestine ម្នាក់​បាន​ជះអ្វី​ដែល​គេ​មាន​ជំនឿថា​ជា​អាស៊ីត​ទៅ​លើ​គ្រួសារ​ Israel មួយ។ ​គេ​បាននិយាយ​ថា​កុមារ៤នាក់​បាន​ត្រូវ​របួស។​

គេ​បានឃើញ​ចលាចល​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​ក្រុង​ Jerusalem ដោយ​មាន​រួមបញ្ចូល​ការ​ធ្វើបាតុកម្ម​ជា​ទៀង​ទាត់​ ការ​ប៉ះទង្គិចគ្នា​ និង​ការ​វាយ​ប្រហារ​ខ្នាត​តូច​យូរៗម្តង​តែ​នាំ​ឱ្យ​មាន​មនុស្សស្លាប់​ធ្វើទ្បើង​ដោយ​ជន​ជាតិ​

Palestine ទៅ​លើ​ពួក​ជន​ស៊ីវិល​ និង​ទីដៅ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ Israel។​ អាជ្ញាធរ​បាន​បង្កើន​វត្តមាន​ប៉ូលីស​នៅ​ក្នុង​ក្រុង​នេះ​ ដោយមាន​ការ​បារម្ភ​ថា​បាតុកម្ម​អាច​កើន​ទ្បើង​ច្រើន​ជាង​មុន​នៅ​ក្រោយ​ពិធី​សូត្រធម៌នៅពេល​ថ្ងៃ​ត្រង់។​កំហឹង​សាធារណជន​បណ្តាល​មក​ពី​មរណភាព​របស់​លោក​Ziad Abu Ainរដ្ឋមន្ត្រី​ Palestine។

លោក​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ Palestine អាយុ​៥៥ឆ្នាំ​រូបនេះ​បាន​ទទួល​មរណភាព​នៅ​ក្រោយ​ការ​ប្រវាយ​គ្នា​មួយ​ជាមួយ​ពួក​ទាហាន​ Israel នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ទោះណា​ជា​មាន​ការ​រៀបរាប់​ខុសគ្នា​អំពី​អ្វី​ដែល​បាន​បណ្តាល​ឱ្យលោក​សា្លប់​ដោយ​ពិត​ប្រាកដនោះ​ក៏ដោយ៕

XS
SM
MD
LG