ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​នឹង​ថ្លែង​ទៅ​កាន់​សមាជ​រួម​គ្នា​របស់​សភា​អាមេរិក


សម្តេច​ប៉ាប​បក់​ព្រះ​គ្រហស្ថ​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ាប​បក់​ព្រះ​គ្រហស្ថ​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។

សម្តេច​ប៉ាប​រ៉ូម៉ាំង​កាតូលិក Francis ត្រូវ​គេ​រំពឹង​នឹង​ថ្លែងពី​បញ្ហា​ចម្រូង​ចម្រាស​ ដែល​រួម​មាន​វិបត្តិ​ជន​ភៀស​ខ្លួន​តំបន់​មជ្ឈឹមបូព៌ា ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​និង​លទ្ធិ​មូលធន​និយម នៅ​ពេល​ដែលព្រះ​អង្គ​ធ្វើ​សុន្ទរកថា ដែល​ត្រូវ​បាន​រំ​ពឹង​យ៉ាង​ខ្លាំង​ទៅ​កាន់​សមាជ​រួម​គ្នា​របស់​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មនុស្ស​រាប់​ម៉ឺន​នាក់​មាន​គម្រោង​មើលការ​ធ្វើ​សុន្ទរកថា​នោះ​ពី​វាល​វិមាន​រដ្ឋសភា Capitol ហើយ​មនុស្ស​រាប់​រយ​នាក់​ទៀត ​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្នុង​សាល​សភា​តំណាង​រាស្រ្តនៅពេល​ដែល​សម្តេច​ប៉ាប Francis ក្លាយ​ជា​សម្តេចប៉ាប​លើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ក្នុងធ្វើ​សុន្ទរកថា​ទៅ​កាន់​សភា​បែប​នេះ។

នៅ​ខាង​ក្នុងវិមាន​រដ្ឋសភា ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នោះ ​ការរំពឹង​ទុក​បាន​ឡើ​ង​ដល់​កម្រិត​ខ្ពស់​បំផុត។​ ហើយ​គ្មាន​នរណាម្នាក់​មាន​ការ​រំភើប​ជាង​លោក John Boehner អ្នកកាន់​សាសនា​កាតូលិក ​ដែល​បាន​អញ្ជើញ​ព្រះអង្គ​មក​កាន់​ទី​នេះ​ទេ។

នៅ​ក្នុងវីដេអូ​ពិសេស ​លោក Boehner បាន​និយាយ​ថា សមាជិក​សភា​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​សម្តេច​ប៉ាបមាន​ព្រះ​រាជ​បន្ទូល។ ការ​ជួយ​របស់​ព្រះ​អង្គ​ដល់​ជន​ក្រីក្រ ​ជា​អ្វី​ដែល​មនុស្ស​គួរតែ​ប្រកាន់​យកសាសនា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ ព្រះ​អង្គ​មាន​គោល​ជំហរ​ផ្សេង​ទៀត​ ដែល​នាំឲ្យ​មាន​រឿង​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ឡើង ​ក៏​ប៉ុន្តែ​ព្រះអង្គ​ជា​សម្តេច​ប៉ាប។

សម្តេចប៉ាប Francis បាន​ថ្លែង​ប្រឆាំង​យ៉ាង​ខ្លាំង​អំពី​ភាព​គ្រោះ​ថ្នាក់​ដល់​ផែនដី​របស់​យើង​ដែល​បណ្តាល​មក​ពី​ភាព​អយុត្តិធម៌​ខាង​សេដ្ឋ​កិច្ច និង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ហើយ​វិមាន​វ៉ាទីកង់​បាន​ស្វាគមន៍​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។​ គោល​ជំហរ​របស់​សម្តេច​ប៉ាប​លើ​បញ្ហា​ទាំងអស់​នោះ​ខិត​ជិតទស្សនៈ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ជាង​ក្រុម​មេដឹកនាំ​ខាង​គណ​បក្ស​សាធារណរដ្ឋ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG