ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់កាំភ្លើងបាញ់ប្រហារ​អ្នកបួងសួងក្នុងវិហារអម្បូរ​ជី្វព​នៅ​ក្រុង Pittsburgh 


មន្រ្តីប៉ូលិស​ល្បាត​វិហារ​ Tree of Life បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​ ដោយ​ខ្មាន់​កាំភ្លើង​ នៅ​ក្រុង​ Pittsburgh រដ្ឋ​ Pennsylvania កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨។ 
មន្រ្តីប៉ូលិស​ល្បាត​វិហារ​ Tree of Life បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​ ដោយ​ខ្មាន់​កាំភ្លើង​ នៅ​ក្រុង​ Pittsburgh រដ្ឋ​ Pennsylvania កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨។ 

ក្រុម​មន្រ្តី​មិនបាន​ប្រាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ទេ ក៏ប៉ុន្តែបណ្តាញ​ព័ត៌មាន​ក្នុង​មូល​ដ្ឋាន​នៅ​ក្នុង​រដ្ឋ Pennsylvania បាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស​៨​នាក់​បាន​ត្រូវ​គេ​សម្លាប់​នៅ​ខាង​ក្នុង​វិហារ​ Three of Life​ នោះ។

ខ្មាន់​កាំភ្លើង​ម្នាក់​សម្លាប់​អ្នក​សូត្រ​ធម៌​នៅព្រះ​វិហារអម្បូរ​ជនជាតិ​ជ្វីព​នៅ​ក្រុង Pittsburg សហរដ្ឋ​អាមេរិក​បុរស​ម្នាក់​ដែល​ស្រែក​ថា ​«អម្បូរ​ជន​ជាតិ​ជ្វីព​ទាំង​អស់​ត្រូវ​តែ​ស្លាប់» បាន​សម្រុក​ចូល​វិហារ​អម្បូរ​ជន​ជាតិ​ជ្វីព​នៅ​ក្នុង​ទីក្រុង Pittsburgh ក្នុង​អំឡុង​នៃ​ពិធី​សូត្រធម៌​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​បាន​បាញ់​ប្រហារ​ ដោយ​មិន​រើសមុខ ​ហើយ​បាន​សម្លាប់មនុស្ស​ដែល​កំពុង​សូត្រ​ធម៌​នៅ​ក្នុងការ​បាញ់​ប្រហារ​ដ៏ធំមួយ​នៅ​ពេល​ចុងក្រោយ​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក។

ក្រុម​មន្រ្តី​មិនបាន​ប្រាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ទេ ក៏ប៉ុន្តែបណ្តាញ​ព័ត៌មាន​ក្នុង​មូល​ដ្ឋាន​នៅ​ក្នុង​រដ្ឋ Pennsylvania បាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស​៨​នាក់​បាន​ត្រូវ​គេ​សម្លាប់​នៅ​ខាង​ក្នុង​វិហារ​ Three of Life​ នោះ។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​ដោយ​សារ​បញ្ហា​នេះ​ជាឧក្រិដ្ឋកម្ម​នៃ​ការ​ស្អប់​ខ្ពើម។ នេះតាម​លោក Wendell Hissrich ​នាយក​សុវត្ថិភាព​សាធារណៈ​ក្រុង Pittsburg ​ប្រាប់​ក្រុមអ្នក​យកព័ត៌មាននៅ​ជិត​វិហារ​អម្បូរ​ជ្វីព​នេះ។​ លោក​បាន​ពណ៌នា​ការ​បាញ់​ប្រហារ​នេះ​ថា​ជាឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​អាក្រី​មួយ​ដែល​លោក​មិន​ដែល​ធ្លាប់​ឃើញ។

លោក​ Hissrich ​បាន​និយាយ​ទៀត​ថា ​មនុស្ស​៦​នាក់​បាន​រងរបួស ​រួម​ទាំង​មន្រ្តី​ប៉ូលិស​៤​នាក់​ផង។​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានកំណត់​អត្ត​សញ្ញាណ​ជនសង្ស័យ​ដែល​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​នោះ​មាន​ឈ្មោះ​ថា Robert Bowers អាយុ​៤៨​ឆ្នាំ ​មក​ពី​ទីក្រុង​ Castle Shannon ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រុង Pittsburg។ យោងតាម​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជន​នោះ​បាន​ត្រូវ​គេ​ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​ ដើម្បី​ព្យាបាល​របួស​ដែល​គេ​មិន​ប្រាប់​ឲ្យដឹង៕

XS
SM
MD
LG