ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំ​ភ្លើង​នៅ​អាកាសយានដ្ឋាន​រដ្ឋ Florida ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្លួន​ឮ​សំឡេង​រវើរវាយ


នេះ​ជារូបថត​ដែលត្រូវ​បាន​ផ្តល់​ដោយការិយាល័យ​ប៉ូលិស Broward Sheriff បង្ហាញ​ជនសង្ស័យ​ Esteban Ruiz Santiago ​អាយុ​២៦ ឆ្នាំ កាល​ពី​ថ្ងៃទី០៧ មករា ២០១៧ រដ្ឋ Florida។
នេះ​ជារូបថត​ដែលត្រូវ​បាន​ផ្តល់​ដោយការិយាល័យ​ប៉ូលិស Broward Sheriff បង្ហាញ​ជនសង្ស័យ​ Esteban Ruiz Santiago ​អាយុ​២៦ ឆ្នាំ កាល​ពី​ថ្ងៃទី០៧ មករា ២០១៧ រដ្ឋ Florida។

បុគ្គលិក​ធ្វើការ​នៅ​ឯ​អាកាស​យានដ្ឋាន Fort Lauderdale នៅ​ក្នុង​រដ្ឋ Florida ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ពេញ​មួយ​យប់​ដើម្បី​ជួយ​ឲ្យ​អាកាស​យានដ្ឋាន​នេះ​អាច​មាន​ប្រតិបត្តិការ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ពេល​ដែល​ខ្មាន់​កាំភ្លើង​មួយ​រូប​បាន​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​ឯ​កន្លែង​យក​វ៉ាលី​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន៥នាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​៨នាក់​ផ្សេង​ទៀត​រង​របួស​មុន​នឹង​ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន។

អាកាសយានដ្ឋាន​ដែល​មាន​ភាព​មមាញឹក​ជា​ធម្មតា​មួយ​នេះ​ត្រូវ​បាន​បិទ​ទ្វា​រចាប់​តាំង​ពី​ការ​វាយប្រហារ​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នេះ​កាលពី​រសៀល​ថ្ងៃ​សុក្រ។

លោក George Piro ភ្នាក់ងារ​ពិសេស​របស់​ការិយាល័យ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​ទទួល​បន្ទុក​នៅ​តំបន់​ទីក្រុង Miami បាន​ថ្លែង​ថា ទីភ្នាក់ងារ​របស់​លោក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​នៅ​ពីក្រោយ​ការ​វា​ប្រហារ​នេះ រួម​ទាំង​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​ភេរវកម្ម​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ដែល​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​បាន​ថ្លែង​ថា ជន​នោះ​មាន​អាយុ ២៦ឆ្នាំ​ ឈ្មោះ Esteban Santiago មក​ពី​រដ្ឋ Alaska ហើយ​បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាស​យានដ្ឋាន​នៅ​រដ្ឋ Florida នេះ កាលពី​ថ្ងៃ​សុក្រ តាម​ជើង​ហោះហើរ​មួយ​ពី​ទីក្រុង Anchorage រដ្ឋ Alaska។

Santiago ត្រូវ​បាន​គេ​រាយកាណ៍​មក​ថា​ជា អតីត​បុគ្គលិក​របស់​អង្គភាព National Guard ដែល​បម្រើ​ការ​នៅ​ដែន​ដី Puerto Rico។ កាលពី​ឆ្នាំ​មុន ជន​នេះ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ផ្លូវ​ចិត្ត។ ជន​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ឮ​សំឡេង​រវើ​រវាយ ហើយ​អ្នក​ខ្លះ​បបួល​ខ្លួន​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG