ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ក្រុងTulsa ​ថា ខ្មាន់​កាំភ្លើង​​បាញ់សម្លាប់​​​មនុស្ស​យ៉ាង​ហោច​ណាស់៣នាក់​ នៅ​​ក្នុង​ការ​បាញ់​ប្រហារ​ថ្មី​មួយ​នៅ​អាមេរិក


ប៉ូលិស​កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ការ​បាញ់ប្រហារ​​ក្នុង​បរិវេណ​មន្ទីរពេទ្យ Saint Francis ក្នុង​ក្រុង Tulsa រដ្ឋ Oklahoma ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)
ប៉ូលិស​កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ការ​បាញ់ប្រហារ​​ក្នុង​បរិវេណ​មន្ទីរពេទ្យ Saint Francis ក្នុង​ក្រុង Tulsa រដ្ឋ Oklahoma ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)

ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្សយ៉ាង​តិច​ណាស់៣នាក់នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុងTulsa រដ្ឋ Oklahoma កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ខណៈ​ដែល​ពលរដ្ឋ​អាមេរិកាំង​នៅ​កំពុង​កាន់ទុក្ខ​និង​ខឹងសម្បា​នៅឡើយ​ទៅ​លើ​ករណី​បាញ់​ប្រហារទៅ​លើ​សាលា រៀនមួយ​កន្លែង​នៅ​ក្នុង​រដ្ឋ​ Texas កាល​ពី​សប្តាហ៍​មុន។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ប៉ូលិសអាមេរិក​ ហើយដែល​ត្រូវ​បាន​រាយការណ៍ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ូលិស​និយាយ​ថា ជន​ដៃដល់​ដែល​មាន​កាំភ្លើង​វែង​ក្នុង​ដៃ​នោះត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ។ ប៉ូលិស​មិន​បាន​បញ្ជាក់ទេ​ថា តើ​ជនល្មើស​នេះ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ឬ​ក៏​បាន​បាញ់សម្លាប់​ខ្លួន​ឯង​ទេ។

មន្រ្តី​ប៉ូលិស​ក្នុង​ទីក្រុង Tulsa បាន​បង្ហោះសារ​នៅ​លើ Twitter ផ្លូវការ​របស់​ខ្លួន​ថា «យើងអាច​បញ្ជាក់ថា មនុស្ស​៤​នាក់បាន​ស្លាប់ដែល​ក្នុង​នោះ​ក៏​រួម​មានខ្មាន់កាំភ្លើង​ម្នាក់​ផង​ដែរ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយនៅ​ក្នុង​បរិវេណ​មន្ទីរពេទ្ យSt. Francis។ មន្រ្តី​ប៉ូលិសនៅ​កំពុង​ពិនិត្យ​មើល​ក្នុង​អគារ​មន្ទីរពេទ្យនៅ​ឡើយ ហើយ​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ»។

សេតវិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden ត្រូវ​បាន​គេ​ប្រាប់​ពីដំណឹង​ពី​ការបាញ់​ប្រហារនៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​រួច​ហើយ ហើយ​រដ្ឋបាល​អាមេរិក​បានស្នើ​ផ្តល់​ការជួយដល់​មន្រ្តីមូលដ្ឋាន​នៅ​ទី​នោះ។

ការបាញ់សម្លាប់​នេះ​ជា​ហេតុការណ៍​នៅពេល​ថ្មីៗមួយ​ទៀត​នៅ​ក្នុង​ចំណោម​នៃ​ការបាញ់​សម្លាប់​ដ៏ប្រល័យដោយ​ខ្មាន់​កាំភ្លើង​ដែល​បាន​ធ្វើ​ឱ្យ​ញាប់ញ័រដល់​ប្រទេស​អាមេរិកក្នុង​ពេល​មួយ​ខែ​កន្លង​មក​នេះ។

កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា​កន្លង​ទៅនេះ បុរស​ខ្មាន់​កាំភ្លើង​ជន​ជាតិ​ស្បែក​សរ​អាមេរិក​ម្នាក់​ បាន​បាញ់​សម្លាប់​ទៅ​លើ​ជនជាតិ​ស្បែក​ខ្មៅ​អាមេរិកាំង​ចំនួន១០នាក់​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Buffalo រដ្ឋNew York។ ជន​ដៃនៅ​រស់ហើយ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់មួយ​ចំនួន។

១០ថ្ងៃ​ក្រោយ​មក យុវជន​ជា​ខ្មាន់​កាំភ្លើង​ម្នាក់​ទៀត​ ដែល​មាន​អាវុធ​វែងនៅ​ក្នុង​ដៃ​ បានសម្រុក​ចូល​ទៅក្នុងសាលារៀន​មួយ​ក​ន្លែង​នៅ​ក្នុង​ទីក្រុង Uvalde រដ្ឋតិចសាសដោយ​បាញ់​សម្លាប់សិស្ស​កុមារ​ចំនួន​១៩នាក់ និង​គ្រូបង្រៀន​២នាក់​ មុន​ពេល​អាជ្ញាធរ​ពង្រឹងច្បាប់បាញ់​សម្លាប់​ជន​នេះ​ ​នៅកន្លែង​កើត​ហេតុ​នោះ។

ច្បាប់​គ្រប់គ្រង​អាវុធ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការជំទាស់ប្រឆាំង​ជា​ខ្លាំងនៅ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ពិសេស​ភាគ​ច្រើនក្នុង​ចំណោម​អ្នក​សាធារណរដ្ឋ​និយម​និងក្រុម​អ្នក​ប្រជា ធិបតេយ្យមួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ដាច់ស្រយាល។

ក៏ប៉ុន្តែ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ចទីក្រុង Uvalde កាល​ពី​ចុង​សប្តាហ៍​មុន​បាន​សន្យា​ថា នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​កែ​ទម្រង់​មួយ ដោយ​លោក​និយាយ​ថា«ខ្ញុំគិត​ថា រឿងរ៉ាវ​អាក្រក់ៗ​ជា​ច្រើន​បាន​កើត​មាន​ឡើង​ហើយ​យើង​គ្រប់គ្នា​ មាន​ហេតុផលកាន់តែ​ច្រើន​ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG