ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ខឹង​សម្បានឹង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G ៧ ពី​បញ្ហា​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង


លោក Lu Kang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំពីការស​ម្រេច​របស់សាលាក្តី​អន្តរជាតិ​អំពី​សមុទ្រចិន​ខាងត្បូង​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី១២ មិថុនា ២០១៦។
លោក Lu Kang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំពីការស​ម្រេច​របស់សាលាក្តី​អន្តរជាតិ​អំពី​សមុទ្រចិន​ខាងត្បូង​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី១២ មិថុនា ២០១៦។

ប្រទេស​ចិន​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​លើក​ឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​កើត និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​កិច្ច​ប្រជុំ G ៧ ហើយ​សម្ព័ន្ធមិត្ត​របស់​ក្រុម G ៧ នានា គួរតែ​បញ្ឈប់​ការ​លើក​ឡើង​អំពី​បញ្ហា​ណា​មួយ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ត​ទៅ​ទៀត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក Lu Kang បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ចិន​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ជម្លោះ​ទាំង​នេះ​ឲ្យ​បាន​សមស្រប​ជាមួយ​នឹង​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់ តាម​រយៈ​ការ​ចរចា ដោយ​នៅតែ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Lu Kang បាន​បន្ថែម​ទៀត​ថា ប្រទេស​ចិន​សង្ឃឹម​ថា ក្រុម​ប្រទេស G ៧ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត បញ្ឈប់​ការ​ប្រកាន់​គោល​ជំហរ​ណា​មួយ ហើយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ច​ប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​នេះ និង​ថែម​ទាំង​បញ្ឈប់​នូវ​ការ​លើក​ឡើង​ណា​មួយ ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G ៧ ទាំង​អស់ បាន​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ក្រុម​មេដឹកនាំ​ទាំង​នោះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រំសាយ​កង​ទ័ព​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ទាំង​នោះ​ផង​ដែរ។

ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​ជប៉ុន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ហើយ​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG