ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​ក្វាតេមាឡា​ម្នាក់​ស្លាប់​ពេល​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ដោយ​ភ្នាក់ងារ​ល្បាត​ព្រំដែន​អាមេរិក


រូបឯកសារ៖ ស្រ្តីជាម្តាយកុមារីជនជាតិក្វាតេមាឡា ដែលបានស្លាប់។ 
រូបឯកសារ៖ ស្រ្តីជាម្តាយកុមារីជនជាតិក្វាតេមាឡា ដែលបានស្លាប់។ 

សេវា​គយ ​និង​យាមល្បាត​ព្រំដែន​ស.រ.អា​និយាយថា ​នៅ​ពេល​ដែល​កុមារានេះ​និង​ឳពុក​គាត់​ឈ្មោះ Agusta Gomez បានឋិតនៅ​ក្នុងការ​ឃុំឃាំង​កាលពី​ថ្ងៃ​ចន្ទ ពួក​ភ្នាក់ងារ​បានកត់​សម្គាល់​ថា​កុមារានេះបានបង្ហាញ​សញ្ញាថា «មានជំងឺ»។

កុមារា​ជនជាតិ​ក្វាតេមាឡា​ម្នាក់​ទៀត​បានស្លាប់ក្នុងការ​ឃុំឃាំងរបស់ភ្នាក់ងារយាមល្បាត​ព្រំដែន​ស.រ.អា​ ដែល​ការណ៍​នេះ​បណ្តាល​ឱ្យ​សមាជិកយ៉ាង​តិចណាស់​ម្នាក់នៃ​សភា​ស.រ.អា​អំពាវ​នាវ​ឱ្យមានការ​ស៊ើបអង្កេតអំពី​កាលៈទេសៈនៅ​ជុំវិញ​ការ​ស្លាប់នៃ​កុមារនេះ។

អាជ្ញាធរ​និយាយ​ថា​ Filipe Gomez Alonzo កុមារា​អាយុ៨ឆ្នាំ បានស្លាប់នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រដ្ឋ​ New Mexico នៅក្រោយ​ពេល​ពាក់កណ្តាល​អធ្រាត្រថ្ងៃ​បុណ្យ​ណូអែល គឺនៅ​តែប៉ុន្មាន​ម៉ោង​ក្រោយពី​សព​របស់​កុមារី​ម្នាក់​អាយុ៧ឆ្នាំ​បានត្រូវបញ្ចុះនៅក្នុង​ភូមិក្រី​ក្រ​របស់នាងក្នុងប្រទេស​ក្វាតេមាឡា។

សេវា​គយ ​និង​យាមល្បាត​ព្រំដែន​ស.រ.អា​និយាយថា ​នៅ​ពេល​ដែល​កុមារានេះ​និង​ឳពុក​គាត់​ឈ្មោះ Agusta Gomez បានឋិតនៅ​ក្នុងការ​ឃុំឃាំង​កាលពី​ថ្ងៃ​ចន្ទ ពួក​ភ្នាក់ងារ​បានកត់​សម្គាល់​ថា​កុមារានេះបានបង្ហាញ​សញ្ញាថា «មានជំងឺ»។

វេជ្ជបណ្ឌិត​និយាយ​ថា ​កុមារា​នេះផ្តាសាយ​ និងគ្រុន​ហើយបានឱ្យគាត់​ទៅ​វិញដោយ​ចេញ​វេជ្ជបញ្ជា​សម្រាប់បើក​ឱសថ។​ កុមារានេះឈឺទៀត ហើយបានវិល​ត្រឡប់​មក​មន្ទីរ​ពេទ្យ​វិញ​ដែល​នៅទីនោះគាត់បានស្លាប់នៅ​ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ។

គេ​មិនបានដឹងអំពី​បុព្វហេតុ​នៃការ​ស្លាប់របស់​កុមារា​នេះ​ទេ។ នៅពេល​ជា​មួយ​គ្នា​នេះ​ គេ​នៅ​តែមិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយទេអំពីថា​តើនាងJakelin Caal មានអាយុ៧ឆ្នាំ​មានជំងឺ និងស្លាប់បែបណាទេ។​ ភ្នាក់ងារ​ស.រ.អា​និយាយ​ថា ​នាងមានអាហារ​និងទឹក​បន្តិចបន្តួចសម្រាប់​បរិភោគនៅមុន​ពេល​មក​ដល់ព្រំដែន​ស.រ.អា​ជាមួយឳពុក​នាង ​ដើម្បី​ស្វះស្វែង​រក​ការងារ​ធ្វើ​នៅអាមេរិក។​

លោក​ O'Rourke សមាជិក​សភា​ស.រ.អ.ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Texas មានប្រសាសន៍​ថា​មាន​កុមារ​យ៉ាងតិច​ណាស់៧​នាក់​បាន​ស្លាប់នៅ​ពេលប៉ុនប៉ងឆ្លង​កាត់ព្រំដែនចូលមក​ក្នុង​ស.រ.អា​កាលពី​ឆ្នាំ​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG