ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បង្ក្រាប​អំពើ​ពុករលួយ​នៅ​អារ៉ាប៊ីសាអូឌីត​ពាក់ព័ន្ធ​រាជ្យ​វង្ស​ និង​អ្នក​មាន


ព្រះអង្គ​ម្ចាស់ Mohammed bin Salman យាង​ចូលរួម​ក្នុង​សន្និសីទ​វិនិយោគ​នា​ពេល​អនាគត​នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

ការ​បង្ក្រាប​អំពើ​ពុករលួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ព្រះអង្គ​ម្ចាស់ Mohammed bin Salman ​បាន​ពង្រីក​ដល់​សមាជិក​មួយ​ចំនួន​នៃ​រាជវង្ស​ហើយ​ទាក់ទង​នឹង​អ្នក​មាន​បំផុត និង​អ្នក​មាន​អំណាច​បំផុត​ខ្លះ​នៅ​តំបន់​មជ្ឈិមបូព៌ា។ ពួកគេ​ភាគច្រើន​គឺជា​អ្នក​វិនិយោគទុន​ធំៗ ហើយ​រឿង​នេះ​នាំ​ឲ្យ​មាន​កង្វល់​ទូទាំង​ពិភព​លោក អំពី​បរាជ័យ​ខាង​សេដ្ឋកិច្ច។ ​វិសុទ្ធកម្ម​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​ការ​ច្របូក​ច្របល់​នៅ​ក្នុង​តំបន់​ ហើយ​ក៏​មាន​ការ​បារម្ភ​ថា វា​អាច​នឹង​នាំ​ឲ្យ​មាន​ភាព​តានតឹង​រយៈពេល​យូរ។

អ្នក​វិនិយោគទុន​ក្នុង​ពិភពលោក​បាន​ជួបជុំ​គ្នា​នៅសណ្ឋាគារ​ Ritz Carlton ​នៅ​រាជធានី Riyadh ​ដើម្បី​ស្តាប់​បន្ទូល​ព្រះអង្គ​ម្ចាស់ Mohammed bin Salman អំពី​ការ​សាងសង់​ទីក្រុង​ដ៏​ធំ​ថ្មី ដែល​ចំណាយ​ទឹក​ប្រាក់​៥០០ពាន់​លាន​ដុល្លារ​នៅ​ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌីត។​ រូបវីដេអូ​ពី​ទូរស័ព្ទ​ដៃ​បង្ហាញ​ថា សណ្ឋាគារ​នេះ​ត្រូវ​គេ​ប្រើ​សម្រាប់​រាជវង្សានុវង្ស និង​អ្នក​ជំនួញ​ដែល​ត្រូវ​ឃាត់​ខ្លួន។ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​រួម​មាន​ព្រះអង្គ​ម្ចាស់ Alwaleed bin Talal ​ដែល​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក៕

XS
SM
MD
LG