ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជកម្ម​កើន​ឡើង​ជាមួយ​ឥណ្ឌា​អាច​ផ្ដល់​នូវ​ការ​ការពារ​ថ្មី​សម្រាប់​វៀតណាម​ក្នុង​ការ​ប្រឆាំង​នឹង​ចិន


នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ អ្នក​លើក​ឥវ៉ាន់​រើ​ប្រអប់​ផ្លែឈើ​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ក្រុងហាណូយ ប្រទេស​វៀតណាម។
នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ អ្នក​លើក​ឥវ៉ាន់​រើ​ប្រអប់​ផ្លែឈើ​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ក្រុងហាណូយ ប្រទេស​វៀតណាម។

លំហូរ​នៃ​ពាណិជ្ជកម្ម​ឥណ្ឌា​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​កំពុងតែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស បាន​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឲ្យ​បង្កើន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ទ្វីប​អាស៊ី និង​ដើម្បី​ធ្វើ​ឲ្យ​មាន​សមតុល្យ​ចំពោះ​ការ​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ចិន ដែល​ជា​គូ​សត្រូវ​ជា​ប្រវត្តិសាស្ត្រ​របស់​វៀតណាម។

ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ដល់​ចំនួន ២ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដែល​គិត​ត្រឹម​ខែ​មីនា​កន្លង​ទៅ​នេះ នឹង​បន្ត​កើន​ឡើង​រហូត​ដល់​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២០ ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Radha Krishnan អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​វៀតណាម។

កាល​ពី​ឆ្នាំ​មុន ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រទេស​វៀតណាម​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ឥណ្ឌា​បាន​បន្ថែម​ទៀត ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ទម្លាក់​ពន្ធ​លើ​ទំនិញ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្ដា​ប្រទេស​សមាគម​អាស៊ាន។

លោក Krishnan បាន​បញ្ជាក់​ថា ជនជាតិ​ឥណ្ឌា​ប្រហែល ៨ ម៉ឺន​នាក់ ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ ជា​រឿយៗ​ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេសចរ​ស្វែង​រក​ឱកាស​អាជីវកម្ម។

គោល​បំណង​របស់​ឥណ្ឌា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដើម្បី​ប្រឆាំង​នឹង​ការ​បង្កើន​ឥទ្ធិពល​របស់​ចិន​នៅ​ទ្វីប​អាស៊ី៕

XS
SM
MD
LG