ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​មុតមាំ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ចិន​និង​អាស៊ាន​ព្រៀម​ព្រៀង​គ្នា​ចៀស​វាង​គ្រោះ​អាក្រក់


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ថត​រូប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​នៅ​ទីក្រុង Pasay នៅ​ភាគ​អាគ្នេយ៍​នៃ​​ម៉ានីល កាល​ពី​ថ្ងៃទី​៦ ខែ​សីហា។
រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ថត​រូប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​នៅ​ទីក្រុង Pasay នៅ​ភាគ​អាគ្នេយ៍​នៃ​​ម៉ានីល កាល​ពី​ថ្ងៃទី​៦ ខែ​សីហា។

ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​១០ ប្រឈម​ការ​ចរចា​ដ៏​ម៉ឺងម៉ាត់​ទៅ​លើ​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជា​អកុសល​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បើ​ទោះ​ជា​មាន​ការ​គាំទ្រ​ដល់​ក្របខណ្ឌ​មួយ​ចំពោះ​កិច្ចប្រជុំ​នានា​ក៏​ដោយ។

អ្នក​ជំនាញ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រឆាំង​នឹង​ការ​កំណត់​ទំហំ​នៃ​សមុទ្រ​នេះ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រមប្រតិបត្តិ​នេះ​ស្រប​ច្បាប់​និង​ការ​អនុវត្ត​ណា​មួយ​ដែល​នឹង​ដាក់​កម្រិត​ទៅ​លើ​សកម្មភាព​ផ្លូវ​ទឹក​ ខណៈ​ដែល​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់​អាស៊ាន ​នឹង​ស្នើ​សុំ​សេចក្តី​លម្អិត​បន្ត​បន្ទាប់ នៅ​ពេលដែល​ការ​ពិភាក្សា​ចេះ​តែ​បន្ត​ទៅ​មុខ។

កិច្ចព្រម​ព្រៀង​នេះ​បាន​ប្រទាញ​ប្រទង់​តាំង​ពី​ឆ្នាំ​២០០២​ មក​ម៉្លេះ ដោយសារ​តែ​ចិន​ប្រឆាំង​ភាគច្រើន​កាល​ពី​៦​ឆ្នាំ​មុន។ ចិន​និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​អនុម័ត​ទៅ​លើ​ក្របខណ្ឌ​មួយ​ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Jonathan Spangler នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ទីក្រុង​តៃប៉ិ បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ហើយ​នៅ​ពេល​ដែល​ក្រមប្រតិបត្តិមួយ​ត្រូវ​បាន​សម្រេច​ចុង​ក្រោយ យើង​អាច​ធានា​បាន​ថា វា​នឹង​ថយ​ចុះ​ដល់​ចំណុច​មួយ​ដែល​វា​មិន​បំផ្លាញ​ដល់​ផល​ប្រយោជន៍​ចិន​នៅ​ក្នុង​សមុទ្រចិនខាង​ត្បូង‍»៕

XS
SM
MD
LG