ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​អាស៊ាន​បារម្ភ​ពី​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ


រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​ Kang Kyung-wha កំពុង​ត្រូវ​គេ​អមដំណើរ​នៅពេល​អ្នកស្រី​មកដល់កិច្ចប្រជុំ​ការបរទេស​អាស៊ាន​លើកទី​៥០និង​កិច្ច​ពិភាក្សាដៃគូរដ្ឋធានីម៉ានីលប្រទេស​ហ្វីលីពីនកាលពីថ្ងៃទី០៥ សីហា ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍​ហៅកាត់​ថា ASEAN បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​កង្វល់យ៉ាង​ខ្លាំងរបស់ពួកគេ​ដល់​កំណើន​ភាព​តានតឹង​នៅក្នុង​ឧបទ្វីបកូរ៉េ។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ត្រូវ​ចេញ​ផ្សាយ​នៅ​ទី​បញ្ចប់នៃការ​ប្រជុំ​របស់ពួក​គេនៅ​ក្នុង​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃសៅរ៍នេះប្រទេស​ជាតិ​ទាំង​១០នៃសមាគម​អាស៊ានបាននិយាយ​ថា​ការ​បង្ហោះកាំជ្រួចមីស៊ីល ផ្លោង​និង​ការ​ពិសោធន៍​បរមាណូ​កាលពី​ពេល​ថ្មីៗនេះ​ដោយប្រទេស​កូរ៉េខាង​ជើង​គំរាមកំហែង​សន្តិភាព សន្តិសុខ​និងស្ថិរភាពនៅ​ក្នុងតំបន់​និងក្នុង​ពិភពលោក។​

ពួក​រដ្ឋមន្ត្រី​ទាំងនេះ​បានថ្លែង​ថា «យើង​និយាយ​បញ្ជាក់ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​យើង​ដល់​ការធ្វើ​ដោយសន្តិវិធី​ឱ្យ​ឧបទ្វីបកូរ៉េគ្មាន​អាវុធ​បរមាណូ​ទាំង​ស្រុង អាច​ពិនិត្យផ្ទៀងផ្ទាត់​បាននិង​មិន​អាចប្រែក្រឡះ​បាន...»។

នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ក្រុងម៉ានិល​នៅ​ថ្ងៃសោរ៍នេះ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង​ Kang kyung-Wha បាន​មានប្រសាសន៍​ថាលោកស្រី​ស្វាគមន៍​ឱកាស​និយាយ​ជាមួយ​លោក Ri Hong-Yo សមភាគីកូរ៉េខាង​ជើង​របស់​លោកស្រី​នៅ​ក្នុង​វេទិកា​តំបន់ ASEAN ដែលនឹង​ចាប់ផ្តើមនៅ​ថ្ងៃ​ចន្ទ។​ វេទិកា​ប្រចាំ​ឆ្នាំ​នេះ​ប្រមូលផ្តុំ​ប្រទេស​ជាតិ​២៧​ដោយ​មានរួម​បញ្ចូល​ប្រទេស​កូរ៉េទាំងពីរ, ប្រទេស​រុស្ស៊ី​និង​ស.រ.អា.​ផងដែរ។

គេ​រំពឹង​ថា​លោករដ្ឋមន្ត្រី​ការបរទេសស.រ.អា. Rex Tillerson នឹង​អញ្ជើញ​ទៅ​ដល់​ក្រុង​ម៉ានីល​នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ​នឹង​ចាប់ផ្តើមជួប​ជាមួយ​ពួក​មនុស្សមួយ​ចំនួន​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ៕

XS
SM
MD
LG