ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ក្រិក​ស្នើ​ឲ្យ​ប្រទេស​អឺរ៉ុប​ជិត​ខាង​ផ្តល់​ប្រាក់​កម្ចី​ថ្មី​សម្រាប់​សង​បំណុល​ចាស់


លោក Alexis Tsipras នាយក​រដ្ឋ​មន្រ្តី​ក្រិក​ថ្លែង​នៅ​ក្នុង​សភា​អឺរ៉ុប​នៅ​ក្រុង Strasbourg ប្រទេស​បារាំង​ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នា២០១៥។

ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​យ៉ាង​ច្រើន​នោះ​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​អឺរ៉ុប​ជិតខាង​របស់​ខ្លួន​នូវ​ប្រាក់​កម្ចី​ថ្មី​សម្រាប់​ជួយ​សង​បំណុល​រយៈពេល​៣​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​សន្យា​ថា​ នឹង​អនុវត្ត​ការ​កែ​ទម្រង់​ពន្ធដារ និង​ប្រាក់​ចូល​និវត្តន៍។

នាយក​រដ្ឋ​មន្ត្រី​ក្រិក Alexis Tsipras ​បាន​ប្រាប់​សភា​អឺរ៉ុប​ នៅ​ទីក្រុង Strasbourg ថា រដ្ឋាភិបាល​ក្រុង​អាថែន (Athens) ​នឹង​ផ្តល់​សំណើ​ច្បាស់​លាស់​ថ្មី នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ ដើម្បី​តម្រូវ​តាម​ការ​ទាមទារ​របស់​ក្រុម​មេដឹកនាំ​អឺរ៉ុប ដែល​បាន​ធុញ​ទ្រាន់​នឹង​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​នោះ៕

XS
SM
MD
LG