ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង នឹង​ចាប់​ពិន័យ​អ្នក​មិន​ពាក់ម៉ាស់​ក្រោយការ​ឆ្លង​កូវីដ១៩​ប្រចាំ​ថ្ងៃ កើន​ឡើង​គំហុក​វិញ


ស្លាក​សញ្ញា បង្ហាញ​អំពី​ការ​រក្សាគម្លាត​ពីគ្នា​នៅក្នុង​សង្គម និង​ការពាក់ម៉ាស់ មាន​ដាក់​បង្ហាញ​កន្លែង​ដែល​មនុស្ស​រង់ចាំ​ទិញសំបុត្រ​នៅ​ស្ថានីយ៍​រថភ្លើងមួយ​កន្លែង ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​រាយ​ការណ៍​ពីការ​កើនឡើង​ករណីឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​៧០​ថ្ងៃ​ ខណៈ​រដ្ឋាភិបាល​និយាយ​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ពិន័យ​ចំពោះ​មនុស្ស​ដែល​មិន​ពាក់ម៉ាស់​នៅ​ទី​សាធារណៈ។

ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ និង​ការពារ​ជំងឺ​របស់​កូរ៉េ​បាន​រាយការណ៍​ថា​ មាន​១៩១​ករណី​ទៀត​បន្ថែម​លើករណី​ឆ្លង​សរុបរបស់​ប្រទេស​នៅ​ថ្ងៃ​សុក្រ​ ដែល​ជាការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំង​ពីថ្ងៃទី​៤​ ខែ​កញ្ញាមក។

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចាប់ផ្តើម​ផាក​ពិន័យ​ដល់​៩០​ដុល្លារ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​ធ្វើ​ដំណើរ​សាធារណៈ​ ​នៅ​ពេល​ធ្វើ​បាតុកម្ម​ និង​នៅ​តាម​មន្ទីរពេទ្យ​ កន្លែង​សាសនា ​និង​កន្លែង​ថែទាំ​សុខភាព។ ​អ្នក​គ្រប់គ្រង​អគារ​ និង​អាជីវកម្ម​ដែល​មិន​ពង្រឹង​ការ​ពាក់ម៉ាស់​ នឹង​ត្រូវ​ពិន័យ​រហូត​ដល់​២.៧០០​ដុល្លារ។​

ទីភ្នាក់ងារ​ត្រួត​ពិនិត្យ ​និង​ការពារ​ជំងឺ​របស់​កូរ៉េនេះ​បាន​កំណត់ថា​ ការ​កើន​ឡើង​នៃការ​ឆ្លង​វីរុស​នេះ ​គឺមក​ពីការ​ជួបជុំគ្នា​ក្រៅ​ផ្លូវការ​នៅ​ទូទាំង​ប្រទេស។

​នៅ​ទូទាំង​ពិភពលោក​គិតត្រឹម​ថ្ងៃ​សុក្រ មានអ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​ជិត​៥៣​លាន​នាក់​និង​អ្នក​ស្លាប់​ដោយសារជំងឺ​នេះ ​ជាង​១,២៩ លាន​នាក់ ​ហើយ​សហរដ្ឋ​អាមេរិក​ បន្ត​មាន​អ្នក​ឆ្លង ​និង​អ្នកស្លាប់​ច្រើន​ជាងគេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG