អ្នកស្រី Samantha Power ថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកក៏បានខិតខំជួយកម្ពុជាក្នុងស្មារតីជាដៃគូតាមរយៈការផ្តល់ជំនួយឥតសំណង ដើម្បីកសាងភាពមិនពឹងពាក់លើការជួយជ្រោមជ្រែងណាមួយដែលអាចនាំឱ្យពលរដ្ឋជំនាន់ក្រោយទទួលបន្ទុកសងបំណុល។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក រ៉ូ វណ្ណៈ ប្រាប់វីអូអេថា នៅក្នុងប្រព័ន្ធនយោបាយអន្តរជាតិ អតុល្យភាពអំណាចអាចបង្ខំឱ្យរដ្ឋនានា ដូចជារុស្ស៊ី របបផ្តាច់ការកូរ៉េខាងជើងនិងចិនធ្វើទំនើបកម្មយោធា និងចងសម្ព័ន្ធមិត្តដើម្បីតតាំងនឹងសណ្តាប់ធ្នាប់នយោបាយដែលមានស្រាប់។
អ្នកវិភាគយល់ឃើញថា កម្ពុជាហាក់ឃ្លាតឆ្ងាយពីទំនាក់ទំនងជាប្រពៃណីជាមួយកូរ៉េខាងជើង ដោយសារតែចង់មានកិច្ចសហប្រតិបត្តិការល្អជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់អាស៊ីខាងកើត។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ និងថា អ្វីដែលបានកើតឡើងគឺជាវិធានការច្បាប់របស់ប្រទេសកម្ពុជា។
មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ទៅលើក្រុមមនុស្សមានអំណាចដែលប្រព្រឹត្តអំពើឆបោកប្រជាពលរដ្ឋជាប្រព័ន្ធ។ ថ្មីៗនេះ អាជ្ញាធរបានចាប់ខ្លួនលោក ដួង តារា អតីតទីប្រឹក្សាអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងបទ«ឆបោក»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា បញ្ហាជួញដូរមនុស្សគឺជាក្តីបារម្ភសម្រាប់កម្ពុជានិងពិភពលោក ខណៈអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបបទល្មើសដើម្បីបញ្ចៀសការរិះគន់។
កាលពីពេលថ្មីៗនេះ កាសែតម៉ុងហ្កាបេ(Mongabay) បានចុះផ្សាយព័ត៌មានបែបស៊ើបអង្កេតមួយដោយរកឃើញថា អង្គរ ផ្លាយវូត (Angkor Plywood) មានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរឈ្មោះ ជា ពៅ និងមា្នក់ទៀតជាជនជាតិតៃវ៉ាន់ឈ្មោះ Lu Chu Chang បានធ្វើសកម្មភាពកាប់ព្រៃរំលោភច្បាប់កម្ពុជា។
បន្ទាប់ពីមានការបង្ហោះសារផ្សព្វផ្សាយលើបណ្តាញសង្គមនានាថា មានករណីរំលោភបំពានសិស្សនារីចំនួន១៨នាក់ពីសំណាក់អ្នកគ្រប់គ្រងសាលារៀនឥស្លាមមួយនៅរាជធានីភ្នំពេញ សង្គមស៊ីវិលដែលការពារសិទ្ធិស្រ្តី និងកុមារជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតស្វែងរកការណ៍ពិត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ មន្រ្តីពាក់ព័ន្ធបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែប្រាប់ថា ក្រុមជំនាញកំពុងធ្វើការ។
លោក លី សាម៉េត ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ហើយធ្លាប់ចេញមុខតំណាងលោក ហ៊ុន សែន នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃចន្ទ បានចូលទៅតុលាការខេត្តរតនគិរី ដើម្បីតតាំងនឹងការចោទប្រកាន់រូបលោកថា«ញុះញង់ឱ្យមានការរើសអើង»នៅក្នុងករណីមួយដែលមានរយៈពេលជាង១ឆ្នាំមកហើយ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
គណបក្សជំនាន់ថ្មីលើកឡើងថា ការសម្តែងក្តីព្រួយបារម្ភរបស់ពួកគេ គឺជាការអនុវត្តសិទ្ធិជាមូលដ្ឋាននៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកតាមដានមើលឃើញថា ការកសាងវិមានរដ្ឋធម្មនុញ្ញនេះល្អតែរូបភាព ព្រោះរដ្ឋាភិបាលមិនបានអនុវត្តពេញលេញទៅតាមខ្លឹមសារនៃច្បាប់កំពូលរបស់ជាតិមួយនេះ។
អ្នកតាមដានលើកឡើងពីភាពចម្រូងចម្រាសនៃការអនុវត្តរបស់រដ្ឋាភិបាលទៅតាមស្មារតីរដ្ឋធម្មនុញ្ញកន្លងមកដោយពួកគេបានកត់សម្គាល់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបន្តដើរថយក្រោយ ខណៈច្បាប់កំពូលរបស់ជាតិមួយនេះត្រូវបានអ្នកនយោបាយធ្វើវិសោធនកម្មចំនួន១០ដងរួចមកហើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បច្ចុប្បន្នខេត្តចំនួន ៤ នៅជាប់ទន្លេមេគង្គអាចប្រឈមទឹកជំនន់។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តទាំងនោះប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ។
អ្នកវិភាគលើកឡើងថា ទណ្ឌកម្មនេះនឹងធ្វើឱ្យចំណងការទូតរវាងប្រទេសទាំងពីរកាន់តែថយក្រោយ។
រដ្ឋាភិបាលនេះមិនបានបញ្ជាក់មូលហេតុឲ្យចំនោះទេ។ មុននឹងការសម្រេចបិទស្ថានទូតនេះ ស៊ុយអែតក៏បានសម្រេចបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជាប្រមាណ ២០ លានដុល្លារអាមេរិក ទៅជាជំនួយលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែខ្លាំងក្លា។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា នេះគឺជាការជូនដំណឹងដល់ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ដូចជាសៀវភៅការងារ និងបណ្ណការងារ ហើយសហគ្រាសត្រូវចុះបញ្ជីពួកគេដើម្បីក្រសួងគ្រប់គ្រងទិន្នន័យនេះ ហើយធានាការងារជូនប្រជាពលរដ្ឋកម្ពុជា។
មន្ត្រីកម្ពុជាលើកឡើងថា លំហាត់រួមគ្នាគឺដើម្បីពង្រឹងសមត្ថភាពការងារមនុស្សធម៌ និងរឹតចំណងទ្វេភាគីបន្ថែម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នាពេលនេះ «នឹងចូលរួមពូនជ្រំ» ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។
ព័ត៌មានផ្សេងទៀត