ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​ Google បង្ហាញ​ជំនួយការ​ក្នុង​ផ្ទះ​របស់​ខ្លួន


ឧបករណ៍ Google Home ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ក្រុង San Francisco ​កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។
ឧបករណ៍ Google Home ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ក្រុង San Francisco ​កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។

មនុស្ស​យន្ត​សម្រាប់​ជួយ​ធ្វើ​ការងារ​ផ្ទះ​នៅ​មិន​ទាន់​ផលិត​បាន​នោះ​ទេ ប៉ុន្តែ​ម៉ាស៊ីន​ដែល​មិន​ត្រូវ​ការ​ប្រើប្រាស់​កម្លាំង​ត្រូវ​បាន​បង្កើត​ឡើង​ហើយ ហើយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​កំពុង​ប្រកួតប្រជែង​ទីផ្សារ​ម៉ាស៊ីន​នោះ។ ជំនួយ​ការ​ក្នុង​ផ្ទះ​ដ៏​ថ្មី​បំផុត​មួយ​នេះ​មាន​លក្ខណៈ​តូច តម្លៃ​សមរម្យ​ ម៉ាស៊ី​ន​សម្រាប់​ដាក់​លើ​តុ​ដែល​មាន​សំឡេង និង​ខួរ​ក្បាល​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google។ ឧបករណ៍​នេះ​ប្រៀប​ដូច​នឹង​វិទ្យុ​តូច​មួយ​ដែល​អាច​លេង​ភ្លេង​ ប៉ុន្តែ​ក៏​អា​ច​ឆ្លើយ​នឹង​សំណួរ​ពិបាកៗ​ បើក​វចនានុក្រម ស្វែង​រក​បញ្ជី​រាយមុខ​ម្ហូប​ ហៅ​រថយន្ត​ឈ្នួល ឬ​ទិញ​សំបុត្រ​កុន​ គ្រប់​គ្រង​ទៅ​លើ​ឧបករណ៍​ទំនើប​ផ្សេងៗ​ ទាញ​យក​ព័ត៌មាន​ក្នុង​ការ​ហោះហើរ ហើយ​បើ​មាន​ការ​អនុញ្ញាត​ពី​អ្នក​ ម៉ាស៊ីន​នេះ​នឹង​អាច​រៀន​សូត្រ​បន្តិច​ម្តងៗ​ពី​ទម្លាប់​ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ផង​ដែរ។​

ក្រុមហ៊ុន​ Google ដែល​សហការ​ជាមួយ​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Phillips អាច​ធ្វើ​ឲ្យ​ឧបករណ៍​ទំនើប​នេះ​គ្រប់​គ្រង​ផ្ទះ​របស់​ពួក​គេ​បាន។ តម្លៃ​នៃ​ឧបរកណ៍ Google Home នេះ​គឺ ១២៩ ដុល្លារ​ ហើយ​នឹង​ចាប់​ផ្តើម​ដឹក​ដល់​ផ្ទះ​អតិថិជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

XS
SM
MD
LG