ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ប៉ះពាល់​កំពង់​ផែ​ឥណ្ឌា និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ពិភពលោក


ទូក​នេសាទ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ពី​មុខ​កំពង់ផែ Jawaharlal Nehru ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។
ទូក​នេសាទ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ពី​មុខ​កំពង់ផែ Jawaharlal Nehru ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។

ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ជា​សាកល​មួយ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រតិបត្តិការ​នៅ​កំពង់​ផែ​កុងតឺន័រ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​បន្ថែម​បញ្ហា​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល និង​អាជីវកម្ម​នានា ដែល​រងគ្រោះ​ដោយសារ​កូដ​របស់​មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត (ransomware) ដែល​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ចំណាប់​ខ្មាំង រហូត​ដល់​ជន​រងគ្រោះ​យល់ព្រម​បង់​ប្រាក់​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​កើត​ឡើង។

បញ្ហា​ដែល​កើត​ឡើង​នៅ​ឯ​កំពង់​ផែ Jawaharlal Nehru ក្នុង​ទីក្រុង Mumbai ទាក់ទិន​នឹង​ចំណត​កប៉ាល់​កុងតឺន័រ​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹក​ទំនិញ​ប្រទេស​ដាណឺម៉ាក​ដ៏​ធំ​មហិមា​មួយ​ឈ្មោះ A.P. Moller-Maersk។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ពេល​ដែល​ការ​វាយ​ប្រហារ​បាន​រីក​សាយភាយ​ភាគ​ច្រើន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​លេខ​កូដ​ព្យាបាទ​នេះ បាន​ប៉ះពាល់​ដល់​ចំណត​កប៉ាល់​កុងតឺន័រ​នៅ​តាម​កំពង់ផែ​ជា​ច្រើន។

រដ្ឋមន្ត្រី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក Dan Tehan បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​នៅ​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រី​នានា​មិន​ទាន់​បាន​បញ្ជាក់​ថា​តើ​មេរោគ​កុំព្យូទ័រ​ដូច​គ្នា​នេះ​បាន​វាយ​ប្រហារ​លើ​ក្រុមហ៊ុន​អូស្ត្រាលី​ពីរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​សញ្ញាណ​នានា​អាច​បញ្ជាក់​ថា មេរោគ​នោះ​អាច​ជា​អ្នក​បង្ក​បញ្ហា​នេះ​ឲ្យ​កើត​ឡើង។

ធនាគារ ការិយាល័យ​រដ្ឋាភិបាល និង​ព្រលាន​យន្តហោះ​នានា នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ស្ថិត​ក្នុង​ចំណោម​អ្នក​បញ្ជាក់​ដំបូង​អំពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ។

ក្រុមហ៊ុន​អន្តរជាតិ​ដទៃ​ទៀត ដែល​រងគ្រោះ​មាន​ដូចជា ក្រុមហ៊ុន​ឱសថ Merck របស់​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​ប្រេង Rosneft របស់​រុស្ស៊ី ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម WPP របស់​ចក្រភព​អង់គ្លេស និង​ក្រុមហ៊ុន​ផលិតកម្ម Saint-Gobain របស់​បារាំង៕

XS
SM
MD
LG