ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Ghani គេច​ផុត​ពី​អំពើ​ហិង្សា​ទាក់​ទិននឹង​ការ​បោះឆ្នោត​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស២៤​នាក់​ស្លាប់


រូបឯកសារ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani
រូបឯកសារ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani

លោក Nasrat Rahimi អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថានបាន​ Tweet ថា​គ្មាន​នរណា​ម្នាក់​នៅ​ក្រុង​អាគារ​នោះស្លាប់​ទេ ​ហើយការ​ប្រជុំនេះ​បានបន្ត​ធ្វើនៅ​ក្រោយ​ឧប្បត្តិហេតុនេះ។

កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​ Ashraf Ghani នៃ​ប្រទេសអាហ្វហ្គានីស្ថានបាន​គេច​ផុត​ពី​ការ​វាយ​ប្រហារ​មួយ​លើ​ការ​ប្រជុំ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅក្នុង​ខេត្ត​ Parwan ដែលបាន​បណ្តាល​ឱ្យ​មនុស្ស​ ២៤​នាក់​ស្លាប់ និង​ជាង៣០​នាក់​ទៀត​ត្រូវរបួស។

លោក​ប្រធានាធិបតី​ហៀប​ថ្លែងសុន្ទរកថាទៅ​កាន់​ការ​ប្រជុំ​នោះ​នៅពេលអ្នកដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​ជិះ​ម៉តូមួយគ្រឿង​បានបំផ្ទុះ​គ្រឿងផ្ទុះ​របស់​គាត់នៅ​ជិត​កន្លែង​យោធាមួយ​ដែល​មានការ​ប្រជុំ​នោះ។​

លោក Nasrat Rahimi អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថានបាន​ Tweet ថា​គ្មាន​នរណា​ម្នាក់​នៅ​ក្រុង​អាគារ​នោះស្លាប់​ទេ ​ហើយការ​ប្រជុំនេះ​បានបន្ត​ធ្វើនៅ​ក្រោយ​ឧប្បត្តិហេតុនេះ។

លោក Qasim Sangeen ប្រធានមន្ទីរ​ពេទ្យ​ខេត្ត​ Parwan បាននិយាយ​ប្រាប់​វីអូអេថា​ សាក​សពមនុស្ស​ដែល​ស្លាប់​និង​ពួក​ជន​ត្រូវ​របួស​បានត្រូវ​ដឹកទៅ​កាន់មន្ទីរពទ្យ​ខេត្ត​មួយ។​

ពួកតាលីបាន់​អាហ្វហ្គានីស្ថានបានអះអាង​ទទួល​ខុស​ត្រូវ​ដល់​ការវាយ​ប្រហារនោះ​ដោយបានព្រមានប្រជារាស្ត្រ​កុំឱ្យ​ចូល​រួម​ក្នុងការ​ប្រជុំ និង​ការ​ប្រមូលផ្តុំមនុស្សទាក់​ទិន​នឹង​ការ​បោះឆ្នោត ដោយ​ពួក​បះបោរនេះ​បានសន្យា​ថា​នឹង​ធ្វើការ​វាយប្រហារ​ថែម​ទៀត​លើ​សកម្មភាព​ទាក់ទង​នឹង​ការ​បោះឆ្នោត។

សារ​មួយ​ពី​លោក​ Zabiullah Mujahid អ្នកនាំ​ពាក្យ​ពួក​តាលីបាន់​បាននិយាយ​ថា «ទោះ​ណា​ជាមានការ​ព្រមានទាំង​នេះហើយ​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ទៅ​ចូល​រួមក្នុង​ការ​ប្រជុំបែបនេះ​ហើយ​បានបាត់បង់ជីវិត​ឬ​ត្រូវរបួស នេះ​ជា​ការ​ទទួល​ខុស​ត្រូវរបស់​ពួក​គេ»។

ពួក​តាលីបាន់​ក៏​បានអះអាង​ទាមទារការ​ទទួល​ខុស​ត្រូវ​ដល់ការ​វាយ​ប្រហារ​បំផ្ទុះគ្រប់​បែក​មួយតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់មកនៅជិតស្ថានទូត​សហរដ្ឋអាមេរិកក្នុង​រដ្ឋធានីកាប៊ុលបណ្តាលឱ្យមនុស្ស ២២នាក់​បាត់បង់ជីវិត។​

ពលរដ្ឋអាហ្វហ្គានីស្ថាន​រំពឹងថា នឹងមានអំពើ​ហិង្សាខ្លាំង​ជាង​មុននៅ​ពេល​ជិត​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ខែ​កញ្ញា ដោយសារមានការ​រលំកិច្ច​ចរចា​សន្តិភាព​រវាង​សហរដ្ឋអាមេរិក និងពួក​តាលី​បាន់​កាលពី​ពេលមុន​នេះ​ក្នុង​ខែនេះ។

ពួក​បះ​បោរ​តាលីបាន់​ក៏​បានបង្កើន​ការទាក់​ទង​ជា​មួយ​ប្រទេស​នានា​ក្នុង​តំបន់ដែរ​ដោយ​មានគណៈប្រតិភូ​ពួក​គេ​បានធ្វើដំណើរ​ទៅ​កាន់ក្រុង​ម៉ូស្គូហើយកាលពី​ពេល​ថ្មីៗនេះទៅកាន់​ប្រទេសអ៊ីរ៉ង់ផង​ដែរ៕

XS
SM
MD
LG