ប្រទេសអាល្លឺម៉ង់បានច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាអាល្លឺម៉ង់ជំពាក់បំណុលអង្គការអូតង់យ៉ាងច្រើនតាមរយៈការមិនបានចំណាយគ្រប់គ្រាន់ទៅលើផ្នែកការពារ។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា៖ «អាល្លឺម៉ង់ជំពាក់បំណុលអង្គការអូតង់យ៉ាងច្រើន ហើយសហរដ្ឋអាមេរិកត្រូវបង់ប្រាក់យ៉ាងច្រើនដល់ប្រទេសមហាអំណាចនេះចំពោះការការពារដែលមានតម្លៃថ្លៃដែលខ្លួនផ្តល់ឲ្យអាល្លឺម៉ង់»។
អត្ថាធិប្បាយរបស់លោក ត្រាំ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដែលលោកបានពិពណ៌នាថាជាមនុស្ស «អស្ចារ្យណាស់»។
ថវិកាសម្រាប់ផ្នែកការពាររបស់រដ្ឋាភិបាលទីក្រុងប៊ែកឡាំង មានចំនួនតិចជាង២ភាគរយនៃផលិតផលក្នុងស្រុកសរុបអស់រយៈពេលជាយូរមកហើយ។ តាមគោលការណ៍សមាជិកម្នាក់នៃអង្គការអូតង់ត្រូវបង់២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
លោកស្រី Ursula von der Leyen រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា៖ «ពុំមានគណនីអ្នកជំពាក់បំណុលនៅអង្គការអូតង់នោះទេ»។ លោកស្រីក៏បានបន្ថែមថា៖ «ការចំណាយ២ភាគរយទៅលើផ្នែកការពារឲ្យអង្គការអូតង់ដែលយើងចង់សម្រេចឲ្យបាននៅពាក់កណ្តាលទសវត្សរ៍ក្រោយ គឺមិនត្រឹមត្រូវនោះទេ»៕