ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​សុខាភិបាល​អាល្លឺម៉ង់​និយាយ​ថា មេរោគ​កូរ៉ូណា​នៅ​ពេល​ឥឡូវ​នេះ​អាច​គ្រប់​គ្រង​បាន


លោក Jens Spahn​ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៊ែឡាំង កាល​ពី​ថ្ងៃ​ទី ១៧ មេសា ២០២០។
លោក Jens Spahn​ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៊ែឡាំង កាល​ពី​ថ្ងៃ​ទី ១៧ មេសា ២០២០។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រទេស​អាល្លឺម៉ង់ បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា​ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ប្រទេស​នេះ​ អាច​ត្រួត​ត្រា​បាន​ពីព្រោះ​តែ​ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​មេរោគ​នោះ​ មាន​ចំនួន​ច្រើន​ជាង​ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​ថ្មី។

ថ្លែង​នៅ​ឯសន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៊ែឡាំង​កាល​ពី​ថ្ងៃ​សុក្រ លោក Jens Spahn​ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​និយាយ​ថា ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត ​អាល្លឺម៉ង់ កំពុង​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ពិត ​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ខ្លួន​ មិន​មែន​ការ​គួរ​ឲ្យ​រីក​រាយ​ក្លៀវ​ក្លា​ហួស​ពេក​នោះ​ទេ។

អត្ថាធិប្បាយ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​ប្រចាំ​សប្តាហ៍​ដោយ​លោក​ស្រី​អធិការបរតី Angela Markel ដែល​បាន​និយាយ​ថា វិធានការ​មុន​ដំបូង​ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ដោយ​អនុញ្ញាត​ឲ្យ​ហាង​លក់​ដូរ​ទំនិញ​ខ្លះ​បើក​ទ្វារ​យ៉ាង​ឆាប់​រហ័ស​នៅ​សប្តាហ៍​ក្រោយ។ ក៏​ប៉ុន្តែ​ ទាំង​លោក​ស្រី​អធិការបរតី និង​លោក​រដ្ឋមន្រ្តី​សុខាភិបាល ​និយាយ​ថា ការ​រឹតត្បិត​នោះ​ គួរ​តែ​លុប​ចោល​ដោយ​សន្សឹមៗ។

លោក​រដ្ឋមន្រ្តី​សុខាភិបាល និយាយ​ទៀត​ថា អាល្លឺម៉ង់ បាន​ធ្វើ​តេស្ត​កូរ៉ូណា​ជាង​១,៧​សែន​នាក់ ហើយ​លោក​និង​អ្នក​ជំនាញ​សុខាភិបាល​ផ្សេង​ទៀត​ បាន​ទទួល​ការ​សរសើរ​ចំពោះ​សមត្ថភាព​របស់​ពួក​គេ​ដើម្បី​ត្រួត​ត្រា​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ។

គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ រាយការណ៍​ថា រហូត​មក​ទល់​ថ្ងៃ​សុក្រ​ម្សិលមិញ អាល្លឺម៉ង់ បាន​ឃើញ​ចំនួន​សរុប​ទាំង​អស់​១៣៣,៨៣០​ករណី​នៃ​មេរោគ​កូរ៉ូណា​ ដោយ​មាន​មនុស្ស​ស្លាប់ ​៣,៨៦៨ នាក់៕

XS
SM
MD
LG