ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយោជិត​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង ខណៈ​មេដឹកនាំ​នៅ​តែ​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង


អ្នកស្រី Carrie Lam ដែល​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។
អ្នកស្រី Carrie Lam ដែល​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

និយោជិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ ហើយ​បង្ខំ​ឲ្យ​ជើងហោះហើរ​ជាង​២០០​ត្រូវ​លុបចោល។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ អ្នកស្រី Carrie Lam ដែល​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង និង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​និយាយ​ថា បាតុករ​នាំ​គ្នា​បង្ក​ឲ្យ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​នេះ «កាន់​តែ​គ្រោះថ្នាក់​ថែម​ទៀត»។ ​

អ្នកស្រី Lam បាន​បដិសេធ​ជា​ថ្មី​ម្ដងទៀត​ចំពោះ​ការ​ស្នើ​របស់​បាតុករ​ដែល​សុំ​ឲ្យ​អ្នកស្រី​ចុះចេញ​ពី​តំណែង ហើយ​អ្នកស្រី​ថ្លែង​ថា ​រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញា​រក្សា​សណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្គម។

អ្នកស្រី​ក៏​បាន​ថ្លែង​ថា រដ្ឋាភិបាល​ក៏​នឹង​មិន​សម្រេច​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​ក្នុង​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ​នោះ​ទេ។ ​

អ្នកស្រី Lam ក៏​បាន​ចោទប្រកាន់​ការ​ធ្វើ​បាតុកម្ម​ទាំង​នេះ​ថា​បាន​ធ្វើ​ឲ្យ​ទីក្រុង​ហុងកុង ធ្លាក់​ចូល​ក្នុង​ផ្លូវ​មួយ​ដែល​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ និង​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ទីក្រុង​នេះ។
បាតុករ​នៅ​ទីក្រុង​ហុងកុង បាន​ធ្វើ​បាតុកម្ម​ហិង្សា​នៅ​កន្លែង​សំខាន់ៗ​មួយ​ចំនួន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ហើយ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​គេចវេស​ពី​ការ​វាយ​ឆ្មក់ ​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​របស់​ប៉ូលិស​ ខណៈ​ដែល​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៩៕

XS
SM
MD
LG