ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ក្រុង​ហុងកុង​បង្អាក់​សេវា​រថភ្លើង​​ដឹក​អ្នក​ដំណើរ


មនុស្សម្នា​តម្រង់​ជួរ​នៅ​ចំណត​រថភ្លើង​ក្រោម​ដី​មួយ​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
មនុស្សម្នា​តម្រង់​ជួរ​នៅ​ចំណត​រថភ្លើង​ក្រោម​ដី​មួយ​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុង​ហុងកុង​បានរាលដាល​ទៅ​ដល់​ប្រព័ន្ធ​រថភ្លើង​ក្រោមដី​នៅ​ក្នុង​ទីក្រុង​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​បាន​បិទ​អ្នក​ដំណើរ​មិន​ឲ្យ​ចេញ​ពី​រថភ្លើង។

​សេវាកម្ម​រថភ្លើង ​បាន​ត្រូវ​ពន្យារ​ពេល​ហើយ​បាន​ផ្អាក​នៅ​ស្ថានីយ៍​ខ្លះ​នៅ​តាម​បណ្តោ​យ​ផ្លូវ ​ដែល​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រង់ចាំ​ជា​ជួរ​យ៉ាង​វែង​ដើម្បី​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​គិត​ប្រាក់​បន្ត​ទៅ​កាន់​ចំណត​រថភ្លើង​ក្រោម​ដី​ផ្សេង​ទៀត។ ​ការ​ប៉ះ​ទង្គិច​បាន​ផ្ទុះឡើង​រវាង​បាតុករ​ និង​អ្នកធ្វើ​ដំណើរ​ប្រកប​ដោយ​ការ​ខឹង​សម្បារ ​និង​អន្ទះសារដើម្បី​ទៅ​ធ្វើ​ការងារ។

​ការ​តវ៉ា​ប្រឆាំង​កើត​ចេញ​មកពី​ការអំពាវនាវ​ឲ្យ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ព្យួរ​ដើម្បី​ធ្វើ​បត្យាប័នពួក​អ្នក​ស្រុក​ក្រុង​ហុងកុង​ដែល​ទាក់​ទិន​នឹង​ឧក្រិដ្ឋកម្ម​ទៅ​ប្រទេស​ចិន ​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​ហើយ​និង​បញ្ចប់​ការរឹត​បន្តឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ដែនដី​ហុងកុង។

វា​ជា​ការ​ចលាចល​ខាង​សង្គម​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើត​មាន​ឡើង​នៅ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​ចាប់​តាំង​ពីដែនដី​នេះ ​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់​គ្រង​កាល​ពី​២២​ឆ្នាំ​មុន។

​កាល​ពី​ថ្ងៃ​ចន្ទ មន្ត្រី​រដ្ឋាភិបាល​ចិន​ម្នាក់ ​បាន​អំពាវនាវ​ដល់ពលរដ្ឋ​នៅ​ក្នុង​ក្រុង​ហុងកុង​ប្រឆាំង​នឹង​អំពើ​ហិង្សា​ ហើយ​បាន​ចោទ​ប្រកាន់​អ្នក​នយោបាយ​ខ្លះ​របស់​ប្រទេស​លោក​ខាង​លិច​ពី​ការ​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​នេះ។

លោក Yang Guang អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​ក្រុង​ហុងកុង​ និង​ម៉ាកាវ​របស់ចិន​ដីគោកក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដល់​លោក​ស្រី Carrie Lam នាយក​ប្រតិបត្តិ​ដែល​មាន​ជម្លោះ​របស់​ក្រុង​ហុង​កុង៕

XS
SM
MD
LG