ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មកររោងចក្រកាត់ដេរប្រឈមភាពក្រីក្រនៅពេលដែលរោងចក្របិទដោយសារមេរោគកូវីដ១៩


រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

កាសែត Guardian រាយការណ៍ថា ឧស្សាហកម្មបង្ហាញម៉ូតសម្លៀកបំពាក់​ កំពុងអំពាវនាវឲ្យចាត់វិធានការនិងការពារប្រាក់ឈ្នួលរបស់កម្មករកាត់ដេរចំនួន៤០លាននាក់នៅក្នុងផ្នែកសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅជុំវិញពិភពលោកដែលប្រឈមការខ្វះខាតនៅពេលដែលរោងចក្រកាត់ដេរបិទទ្វារ ហើយការបញ្ជាទិញលែងមានដោយសារមេរោគកូវីដ១៩។

រោងចក្រកាត់ដេរជាច្រើននៅប្រទេសផលិតសម្លៀកបំពាក់ រួមមានបង់ក្លាដែស កម្ពុជានិងប្រទេសវៀតណាម កំពុងបិទទ្វាររួចហើយដោយសារការខ្វះវត្ថុធាតុដើមមកពីប្រទេសចិននិងការបញ្ជាទិញធ្លាក់ចុះមកពីក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសលោកខាងលិច។

វិធានការណ៍ដាក់ឲ្យមនុស្សនៅដាច់ពីគេនិងការឃុំមនុស្សនៅក្នុងផ្ទះដែលត្រូវបានធ្វើឡើងដ៏ឆាប់រហ័សដោយរដ្ឋាភិបាលនៅទូទាំងពិភពលោកហាក់ដូចជាឃើញរោងចក្ររាប់ពាន់បានបិទទ្វាក្នុងរយ:ពេលប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

អ្នកធ្វើយុទ្ធនាការកំពុងទាមទារឲ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់ល្បីៗទទួលខុសត្រូវចំពោះកម្មកររាប់លាននាក់នៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដែលទំនងធ្លាក់ចូលក្នុងបញ្ហាភាពក្រីក្រនៅពេលដែលពួកគេបាត់បង់ការងារនិងមានការបញ្ហាក្នុងការជួយក្រុមគ្រួសាររបស់ខ្លួន។

យុទ្ធនាការសម្លៀកបំពាក់ស្អាតឬ Clean Clothes Campaign ជាក្រុមធ្វើយុទ្ធនាការក៏បានអំពាវនាវឲ្យក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗធ្វើឲ្យប្រាកដថា កម្មករដែលឆ្លងមេរោគកូរ៉ូណាត្រូវបានអនុញ្ញាតិទទួលបានការឈប់សម្រាកដោយសាជម្ងឺដោយមិនប៉ះពាល់ពីការបិទរោងចក្រហើយពួកគេបន្តទទួលបានប្រាក់ឈ្នួលរបស់ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG