ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ G7 ​ប្រុង​ប្រៀប​រៀប​ចំ​សន្និសីទ​កំពូល​នៅពេល​ដែល​មានការ​ភ័យ​ខ្លាចអំ​ពី​សេដ្ឋ​កិច្ច​សាកល​លោក


រូបឯកសារ៖ ឡូហ្គោនៃកិច្ចប្រជុំ G7 នៅក្រុងប៉ារីស ប្រទេសបារាំង។

មេដឹកនាំ​សហរដ្ឋ​អាមេរិក បារាំង ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ​អ៊ីតាលី ​ជប៉ុន ​និង​កាណាដា នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​នេះ​នៅឯជំនួប​ប្រ​ចាំ​ឆ្នាំ​របស់​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហ៍កម្ម​ជឿនលឿន​ជាង​គេ​ទាំង​ ៧​ប្រទេស​ហៅថា​ G7។

ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron សម្រេច​យក​ការប្រយុទ្ធ​អំពី​វិសមភាពវេទិកា​សម្រាប់​សន្និសីទ​កំពូល​នោះ ​ហើយ​បាន​អញ្ជើញ​មេដឹកនាំផ្សេង​ៗ​ទៀត​របស់​ពិភពលោក​ឲ្យ​ចូលរួម​ដែរ។ បញ្ហាសេដ្ឋ​កិច្ច គំរាម​កំហែងសន្និសីទ​កំពូល​នៅ​កន្លែងលំហែកាយ Biarritz ក្នុង​ប្រទេស​បារាំង។ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ នៅ​ត្រើយ​ទាំងសង​ខាង​នៃ​មហា​សមុទ្រ​អាត្លង់ទិក​ បានបង្ហាញ​ពី​សញ្ញា​នៃ​ការ​ព្រួយ​បារ​ម្ភ។

លោក Jasper Lawler ជា​សេដ្ឋ​វិទូ ​និយាយ​ថា ប័ណ្ណបំណុល​រដ្ឋាភិ​បាល​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​អាល្លឺម៉ង់ បាន​ឡើង​ថ្លៃក្នុង​រយៈ​ពេល​ ២ឆ្នាំ​ខ្ពស់​ជាង​បណ្ណ​បំណុល​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ​ដែលជា​សញ្ញា​មួយ​ថា ក្រុម​អ្នក​វិនិយោគ មើលឃើញ​ហានិភ័យ​យ៉ាង​ខ្លាំង​នៅពេល​ខាង​មុខ។លោក Jasper Lawler បាន​ថ្លែង​ថា៖ «ជា​ពិសេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​វាជា​សញ្ញា​ដែល​អាច​គួរ​ឲ្យជឿ​បានខ្លាំងថា ​សេដ្ឋ​កិច្ច​ឆ្ពោះ​ទៅកាន់ការ​មិន​រីកចម្រើន»។​

អ្វី​ដែល​សំខាន់នោះវិធី​សាស្រ្ត​ដោះស្រាយធម្មតា​ដើម្បី​ដោះស្រាយ​ការ​មិនរីក​ចម្រើន​នោះ។លោក Jasper Lawler នៃ​ក្រុមហ៊ុន London Capital Group និយាយ​ថា៖ «យើងមិន​មាន​ផែនការ​ដូច​សព្វដង​ពី​ធនាគារ​កណ្តាល​ ដើម្បីកាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទេ ពីព្រោះតែ​អត្រា​ការប្រាក់​នោះ​មាន​រួច​ហើយ ​ហើយ​វា​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​រួចទៅ​ហើយ»។

ការភ័យខ្លាច​ខាង​សេដ្ឋ​កិច្ច​បណ្តាល​មក​ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេ​រិក​និង​ចិនដែល​បាន​នាំ​ឲ្យ​ប្រទេស​ទាំង២​យក​ពន្ធគយ​គ្នា​ទៅ​វិញ​ទៅមកលើ​ទំនិញ​របស់​ប្រទេស​ទាំង ២​ដែល​មាន​តម្លៃ​រាប់​រយពាន់​លាន​ដុល្លារ។

អឺរ៉ុបកំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង។​ លោក Jasper Lawler នៃ​ក្រុមហ៊ុន London Capital Group និយាយ​ទៀត​ថា៖ «សង្គ្រាម​ពាណិជ្ជកម្ម​ជា​ការស្មុគ្រ​ស្មាញ។ សូម្បី​តែ​និយាយ​អន្តរកាល ​ពី​រថយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​ទៅ​រថយន្ត​ប្រើ​អគ្គីសនី វាមាន​ភាពមិន​ប្រាកដ​ប្រជា​ដែលកំពុង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តំបន់​អឺរ៉ុប»។

លោក John Kirton ជា​អ្នកវិភាគនិយាយ​ថា បារាំង​ដែលរៀបចំ​សន្និសីទ​កំពូល បាន​សម្រេច​មិន​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​គ្របដណ្តប់​លើ​របៀបវារៈ​របស់​ខ្លួន ​ហើយ​ការ​ប្រែប្រួល​អាកាសធាតុ​ស្ថិត​នៅលើគេ​ក្នុង​បញ្ជី។ លោក John Kirton នៃ​ក្រុមស្រាវជ្រាវ G7 នៃ​សាកល​វិទ្យាល័យ​តូរ៉ង់តូ​នៃ​ប្រទេស​កាណាដានិយាយថា៖ «ការប្រែប្រួល​អាកាស​ធាតុ​នេះ​បណ្តាល​មកពី​វិទ្យាសាស្រ្ត​ដ៏​គួរឲ្យ​ខ្លាច​ដែល​កំពុង​លាតត្រ​ដាង​ជា​រៀងរាល់​ថ្ងៃ ក៏ប៉ុន្តែអ្វីដែល​កាន់​តែ​នាំឲ្យបារម្ភនោះគឺ ដោយសារ​រលកកំដៅ​ជា​ប្រវត្តិ​សាស្រ្ត​ដែល​បាន​ប៉ះពាល់ដល់​តំបន់អឺរ៉ុប ​រួមមាន​ប្រទេស​បារាំង​ផងដែរ»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បានចាកចេញ​ពី​សន្និសីទ​កំពូល G7 ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ប្រទេស​កាណាដា មុនពេលដោយ​មិន​ទទួល​ស្គាល់​សេចក្តី​ថ្លែង ការណ៍​រួមចុងក្រោយ​របស់​សន្និសីទ​កំពូល​នោះ។ លោក Kirton និយាយ​ទៀត​ថា នៅ​ឆ្នាំ​នេះ ​បារាំង​បាន​សម្រេច​ឲ្យសហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​សន្និសីទ​កំពូល​រហូត​ទាល់តែ​ការពិភាក្សាចប់។លោក John Kirton បាន​និយាយ​ទៀត​ថា៖ «​ខ្ញុំគិតថា ប្រធានា​ធិបតី បារាំង​លោក​ម៉ាក្រុង បាន​ធ្វើ​របៀបវារៈ​មួយ​ដែល​ផ្តល់​ឱកាស​ដល់​លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោក​ប្រធានាធិបតី​បារាំង បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​បំផុត​លើ​គុណភាព​នៃ​សមភាព​ខាង Gender។វា​ស្ថិត​នៅលើ​គេ​បំផុត​នៅ​ក្នុង​បញ្ជី​របស់​បារាំង។ការសិក្សា​អប់រំ​និង​សុខភាព​ក៏​នៅ​លើ​គេដែរ»។

ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខក៏នឹង​ស្ថិត​នៅលើ​គេ​ក្នុង​របៀប​វារៈ​ដែរ ​បន្ទាប់​មក​មានការ​បន្តការ​សាកល្បង​កាំជ្រួច​មីស៊ីល​បាល់លីស្ទិករបស់​កូរ៉េខាង​ជើង ​បញ្ហា​អ៊ីរ៉ង់​ចាប់​យក​កប៉ាល់​ដឹក​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក។

នៅ​ឆ្នាំ​នេះ ការតវ៉ា​ប្រឆាំងរដ្ឋាភិបាល​ក្នុង​ប្រទេស​រុស្ស៊ី​និងទី​ក្រុងហុងកុង ​ក៏​បណ្តាល​ឲ្យ​មាន​ការចោទសួរ​សម្រាប់​សន្និសីទ​កំពូលG7នោះ​ដែរ។លោកJohn Kirton នៃ​ក្រុម​ស្រាវជ្រាវ G7 នៃ​សាកល​វិទ្យាល័យ​ក្រុងតូរ៉ង់តូ ​និយាយ​ទៀត​ថា៖​«តើ​អស់​លោក អ្នក បាន​ឃើញការផ្លាស់​ប្តូរ​ដែល​ពួក​មេដឹកនាំ​ផ្តាច់​ការស្ថិត​ក្នុង​កម្រិតផ្សេងៗគ្នា​លែង​ត្រួត ត្រា​បាន​តទៅ​ទៀតដែឬទេ?។​ការណ៍​នេះ ​អាច​មិន​មែន​ជាវិធី​មួយនៅ​ពេល​អនាគត​ទេ។ជាការពិត ប្រសិន​បើ ករណី​នេះ​កើត​មាន​ឡើង តើ​សន្និសីទកំពូល G7 អាច​ចាប់​ផ្តើម​ធ្វើការងារ​សំខាន់​ៗ​របស់​ខ្លួន​ដូចម្តេច​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​។

នៅពេល​នោះ​ដែរ ​លោក Boris Johnson នាយករដ្ឋ​មន្រ្តីថ្មីរបស់​ចក្រ​ភព​អង់គ្លេស ​នឹង​ជួប​ប្រធានា​ធិបតី​ត្រាំ​ជាលើក​ទី១។ មេដឹកនាំ​ទាំង២ សង្ឃឹម​ថា នឹង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ឆាប់​រហ័ស​នៅពេល​មាន​សញ្ញា​នៃការមិន​រីក​ចម្រើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្នុង​ចក្រ​ភព​អង់គ្លេស​នៅពេល​ដែល​អង់គ្លេស ​ខិត​កាន់​តែ​ជិត​ដល់​ដំណាក់កាល​ចាកចេញ​ពីសហភាព​អឺរ៉ុប​ដោយ​មិនមាន​កិច្ច​ព្រម​ព្រៀង៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG