ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ មាន «សុទិដ្ឋិនិយម» ចំពោះ​ជំនួប​កំពូល​ជាមួយនឹង​លោក គីម ដែល​នឹង​មក​ដល់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Paya Lebar សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​លោក គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ប្រទេស​សិង្ហបុរី។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Paya Lebar សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​លោក គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ប្រទេស​សិង្ហបុរី។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​របស់​លោក​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ មេដឹកនាំ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា លោក​មាន​ «សុទិដ្ឋិនិយម» ​ចំពោះ​ជំនួប​ដែលនឹង​មក​ដល់​នេះ។

បន្ទាប់​ពី​បោះជំហាន​ចេញ​ពី​យន្តហោះ​ដឹក​ប្រធានាធិបតី​ Air Force One កាល​ពី​ថ្ងៃ​អាទិត្យ លោក ត្រាំ ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី គឺ​លោក Vivian Balakrishnan។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​ស្រែក​សួរ​ថា «តើ​ជំនួប​កំពូល​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ដែរ​ឬទេ» និង​សំណួរ​ថា «តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ» លោក ត្រាំ បាន​ឆ្លើយ​តប​វិញ​ថា «ល្អ​ណាស់»។ ​

នៅ​មុន​ដំណើរ​មក​ដល់​របស់​លោក លោក ត្រាំ បាន​ទទួល​ស្គាល់​ថា លោក​កំពុង​តែ​ឆ្ពោះ​ទៅ​កាន់ «ដែនដី​ដែល​មិន​ស្គាល់​មួយ» សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA នៅ​មុន​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​អាស៊ី​ពី​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ ​G7 ក្នុង​ប្រទេស​កាណាដា លោក ត្រាំ បាន​ថ្លែង​ថា «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ជឿជាក់​ណាស់» ទៅ​លើ​ជំនួប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង​និង​មេដឹកនាំ​កូរ៉េខាងជើង​ដែល​បាន​ប្រើ​កណ្តាប់ដៃ​ដែក​ដើម្បី​ត្រួតត្រា​ប្រទេស​ដ៏​ផ្តាច់ការបំផុត​មួយ​ក្នុង​ពិភពលោក​អស់​បី​ជំនាន់​មក​ហើយ។

លោក ត្រាំ បាន​បន្ថែម​ទៀត​ថា លោក​ជឿ​ថា លោក គីម ដែល​មាន​អាយុ​ប្រមាណ​ពាក់កណ្តាល​អាយុ​របស់​លោក ​«ចង់​ធ្វើ​អ្វី​មួយ​ដែល​ល្អ​សម្រាប់​ប្រជាជន​របស់​ខ្លួន»។ ប៉ុន្តែ​លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក គីម ប្រុងប្រយ័ត្ន​ថា «លោក​ គីម នឹង​មិនមាន​ឱកាស​នេះ​ម្តង​ទៀត​ទេ» ប្រសិន​បើ​ជំនួប​នេះ​មិន​ដំណើរការ​ដោយ​រលូន។ លោក ត្រាំ ពណ៌នា​ឱកាស​ការទូត​ជាមួយនឹង​សហរដ្ឋអាមេរិក​នេះ​ថា​ជា​ឱកាស​តែ​មួយ​គត់៕

XS
SM
MD
LG