ភ្នំពេញ៖ គ្រួសារជនរងគ្រោះដោយការបាញ់សម្លាប់របស់អជ្ញាធរកាលពីយប់ថ្ងៃអាទិត្យបានបញ្ជាក់ថា ជនរងគ្រោះមិនមែនជាបាតុកររបស់គណបក្សសង្គ្រោះជាតិទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិលបានថ្កោលទោសអំពើហិង្សានេះ។
គ្រួសារសពលោក ម៉ៅ សុខច័ន្ទ ស្រែកទ្រហោយំមុនពេលសពរបស់លោកត្រូវបានគេថ្វាយព្រះភ្លើងនៅខាងមុខឈាបនឋានក្នុងវត្តចាក់អង្រែក្រោម។
លោក ម៉ៅ សុខច័ន្ទអាយុ៣០ឆ្នាំជាកម្មករសំណង់ម្នាក់ ត្រូវបានត្រូវកម្លាំងសមត្ថកិច្ចបាញ់ចំក្បាលពីចម្ងាយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងក្នុងពេលផ្ទុះអំពើហិង្សាមួយរវាងប្រជាពលរដ្ឋនិងអាជ្ញាធរនៅចំណុចស្ពានច្បារអំពៅកាលពីល្ងាចថ្ងៃអាទិត្យស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងបន្តមហាបាតុកម្មរបស់ខ្លួន។
ការស្លាប់របស់លោកម៉ៅ សុខច័ន្ទនាំឱ្យភរិយារបស់លោកក្លាយជាស្ត្រីមេម៉ាយនិងទទួលបន្ទុកចិញ្ចឹមកូនតូចៗចំនួន៤នាក់។
អ្នកស្រី ជាវ សុខវី ប្រពន្ធរបស់លោកម៉ៅ សុខច័ន្ទ ថ្លែងដោយទឹកមុខស្ងួតខាងមុខឈាបនដ្ឋានថាប្តីរបស់អ្នកស្រីគ្រាន់តែជាអ្នកដំណើរម្នាក់ប៉ុណ្ណោះ ពោលគឺមិនមែនជាបាតុករទេ។
«គាត់ជួយជូនគេទៅយាមនៅរោងកាសែត។ បន្ទាប់មកស្ទះផ្លូវគាត់អង្គុយលើម៉ូតូ មិនដឹងថាគេបាញ់មកពីខាងណា។ គាត់មិនមែនជាហ្វូងបាតុកម្មទេ»។
អំពើហិង្សារវាងប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពីម្សិលម៉ិញបានផ្ទុះឡើងក្រោយពីបាតុករនិងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នារុះរើបន្លាលួសដែលដាក់បង្ខាំងផ្លូវដើម្បីដោះស្រាយការស្ទះចរាចរណ៍ជាច្រើនម៉ោងនៅទីនោះ។
ការបិទផ្លូវសំខាន់ៗជាច្រើនកន្លែងនេះ ជាផ្នែកមួយរបស់ក្រុមសមត្ថកិច្ចដើម្បីពង្រឹងសន្តិសុខយ៉ាងតឹងរឹងក្នុងរាជធានីភ្នំពេញ ខណៈពេលដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម។ ក្រៅពីលោក ម៉ៅ សុខច័ន្ទដែលបានស្លាប់ អំពើហិង្សានេះបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១០នាក់បានរងរបួសរួមទាំងសមត្ថកិច្ចម្នាក់និងអ្នកសារពត៌មានម្នាក់ផងដែរ និងនាំឱ្យមានការឃាត់ខ្លួនមនុស្ស៦នាក់ផ្សេងទៀត។
លោក លី បេឡា ជាអ្នកសារពត៌មានក្នុងស្រុកម្នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់ដោយកាំភ្លើងគ្រាប់កៅស៊ូបណ្តាលឱ្យបែកក្បាល រៀបរាប់អំពីហេតុការណ៍នេះ។
«ម្សិលម៉ិញ ខ្ញុំឃើញហេតុការណ៍ ខ្ញុំនៅទីហ្នឹងផ្ទាល់។ ខ្ញុំឃើញមុនដំបូងប្រជាជនគាត់គ្រាន់តែដើរឡើងទាញរបងលើស្ពានសុំឱ្យបើកផ្លូវ ព្រោះវាស្ទះយូរពេក។ បន្ទាប់មកពួកប៉ូលិសហ្នឹងដេញបាញ់ឡើងលើ ប្រដេញពួកគាត់វិញ ប៉ុន្តែយូរទៅកាន់តែប្រឈមដាក់គ្នាទៅ។ តាមខ្ញុំសង្កេតមើលភាគច្រើនមិនមែនជាបាតុករទេ ប៉ុន្តែជាប្រជាជនសុទ្ធសាធ ព្រោះគាត់ស្ទះផ្លូវទៅណាមិនរួច»។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសចំពោះការប្រើអំពើហិង្សាដោយអាវុធរបស់អាជ្ញាធរទៅលើប្រជាពលរដ្ឋនៅទីនោះ។
លោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថាការផ្ទុះអំពើហិង្សាដ៏ប្រល័យនេះបណ្តាលមកពីការបិទផ្លូវជាច្រើនកន្លែងពេក។
«ការផ្ទុះអំពើហិង្សានៅច្បារអំពៅនោះគឺបណ្តាលមកពីគឺបណ្តាលមកពីការស្ទះផ្លូវដោយសារការបិទផ្លូវ ហើយបិទនោះគឺបិទច្រើនកន្លែងពេក។ ហើយប្រជាពលរដ្ឋត្រូវការត្រឡប់ទៅផ្ទះ។ ហើយស្របពេលដែលពុំមានប៉ូលិសមកធ្វើចរាចរណ៍ឱ្យបានគត់មុត នាំឱ្យស្ទះផ្លូវកាន់តែខ្លាំងឡើងៗ ហើយគាត់បានបិទផ្លូវខាងកើតទៀតធ្វើការការស្ទះហ្នឹងកាន់តែខ្លាំងឡើង។ គាត់ស្ទះមិនដឹងទៅណា គាត់ក៏លើកបន្លាលួសហ្នឹងទៅក៏ប៉ះទង្គិចជាមួយអាជ្ញាធរ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពន្យល់ស្រដៀងគ្នានេះដែរ។ លោកស្នើឱ្យអាជ្ញាធរបើកច្រកផ្លូវឱ្យបានច្រើនកណ្លែងដើម្បីបញ្ចៀសការកកស្ទះនិងការក្រេវក្រោធរបស់ប្រជាពលរដ្ឋ។
«ខ្ញុំយល់ថាប៉ូលិសគួរតែធ្វើយ៉ាងម៉េចកុំដាក់បារ៉ាសស្រេចតែចិត្តនាំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ខ្ញុំអត់យល់ពីមូលហេតុ ហេតុអ្វីបានជាដាក់បារ៉ាសនៅកណ្លែងហ្នឹងធ្វើបាបប្រជាពលរដ្ឋតាំងពីម៉ោង៤រសៀលរហូតដល់យប់ជ្រៅអញ្ចឹងគឺគាត់ហេវនិងអស់កម្លាំង»។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងការពារថាកម្លាំងសមត្ថកិច្ចបានព្យាយាមអត់ធ្មត់ជាអតិបរមាមុននឹងសម្រេចចិត្តតបតដោយប្រើអាវុធ។
«បើនិយាយពីការអត់ធ្មត់គឺអត់ឡើងចង់ចេញទឹកភ្នែកហើយ។ យើងដេញឲ្យគាត់ត្រឡប់ទៅវិញទៅ ប៉ុន្តែគាត់នៅតែមិនព្រម ហើយបានប្រើដុំថ្ម ប្រើជំពាម បាញ់មកលើសមត្ថកិច្ច ដូច្នេះសមត្ថកិច្ចក៏ត្រូវការប្រើគ្រាប់បែកផ្សែងដែរដើម្បីឲ្យគាត់ដកថយ ប៉ុន្តែមានដកឯណាគឺរឹតតែផ្គើន។ អញ្ចឹងបានមានអន្តរាគមន៍ពីកងអាវុធហត្ថទៅបោសសម្អាត»។
ក្នុងព្រះរាជសារមួយរបស់ទ្រង់នៅថ្ងៃនេះ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានអំពាវនាវឲ្យបាតុករនិងអាជ្ញាធរបញ្ឈប់រាល់ការប្រើអំពើហិង្សាក្នុងគ្រប់រូបភាព។
ក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សទាំងពីរសន្យាបញ្ឈប់ការប្រើហិង្សារាល់អំពើហិង្សានានាដើម្បីដង្ហែរតាមព្រះរាជសាររបស់ព្រះមហាក្សត្រ៕