ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអំពាវ​នាវ​ថ្មី​សុំ​ឲ្យ​មានការ​ពន្យល់អំពី​ការ​បាត់ខ្លួន​អ្នកកាសែត​អារ៉ាប៊ី⁠ សាអូឌីត​ម្នាក់


សកម្មជនសិទ្ធិមនុស្សម្នាក់​កាន់​រូប​អ្នកកាសែតអារ៉ាប៊ី សាអូឌីត ដែល​បានបាត់ខ្លួន លោក Jamal Khashoggi។
សកម្មជនសិទ្ធិមនុស្សម្នាក់​កាន់​រូប​អ្នកកាសែតអារ៉ាប៊ី សាអូឌីត ដែល​បានបាត់ខ្លួន លោក Jamal Khashoggi។

លោក khashoggi បាន​រិះគន់រដ្ឋាភិបាល​ព្រះអង្គម្ចាស់ Salman ដោយមានរួមបញ្ចូល​អត្ថបទ​មួយ​ចំនួន​នៅក្នុង​កាសែត​​ Washington Post អំពី​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman។

មិត្តស្រីរបស់​អ្នកកាសែត​អារ៉ាប៊ី⁠ សាអូឌីត​ម្នាក់ ​ដែល​បានបាត់ខ្លួន​នៅ​ក្រោយបានចូល​ទៅ​ក្នុង​ស្ថានកុងស៊ុល ​អារ៉ាប៊ី⁠ សាអូឌីត​ក្នុង​ក្រុង​អ៊ីស្តង់បូល​កាលពី​សប្តាហ៍​មុន​បាននិយាយ​ថា ​អ្នកស្រី «មានកង្វល់​ថា​លោក​អាចមានគ្រោះថ្នាក់» ក៏​ប៉ុន្តែ​ថា​ លោកមិនបាន​ភ័យ​ខ្លាច​ថា​នឹង​មានអ្វី​កើត​ឡើង​ដល់លោកទេ​នៅ​ក្នុង​ទីស្នាក់ការ​ខាង​ការទូត​នោះ។​

អ្នកស្រី Hatice Cengiz បាន​សរសេរនៅ​ក្នុង​សារព័ត៌មាន Washington Post ថា​ សង្សារ​របស់​អ្នកស្រី​គឺ​លោក Jamal Khashoggi បាន​ទៅ​កាន់ស្ថានកុងស៊ុល​នេះ​ជា​ដំបូងកាលពី​ថ្ងៃ​ទី​២៨ខែ​កញ្ញា ហើយបានវិល​ត្រឡប់​ទៅកាន់ទី​នោះ​វិញ​កាល​ពី​សប្តាហ៍​មុន ដោយមានការ​ណាត់​ដើម្បី​ទៅ​យក​សំណុំឯកសារ ​ដែល​លោក និង​អ្នកស្រី​ត្រូវ​ការ​ដើម្បី​រៀបអាពាហ៌ពិពាហ៌។​ គេ​មិនបានឃើញលោក​ចាប់តាំង​ពី​ពេល​នោះ​មក។

អ្នកស្រី​ Cengiz បានសម្តែង​ការ​ទុក​ចិត្ត​ដល់​សមត្ថភាព​របស់​អាជ្ញាធរ​តួកគី​ក្នុង​ការ​រក​ឱ្យ​ឃើញ​អំពី​អ្វី​ដែល​បានកើតមានឡើង​ដល់​លោក Khashoggi ហើយ​អ្នកស្រី​ក៏បានអំពាវនាវ​ដល់​លោក​ប្រធានាធិបតី​ស.រ.អា Donald Trump ឱ្យ «ជួយរក​ឱ្យ​ឃើញ​មូលហេតុ» នៃ​ការបាត់ខ្លួន​របស់​អ្នកកាសែត​នេះផងដែរ។ អ្នកស្រី​ក៏​បាន​សុំ​ដល់​ថ្នាក់​មេដឹកនាំនៃប្រទេស​អារ៉ាប៊ី⁠ សាអូឌីត​ឱ្យ​បញ្ចេញ​វីដេអូ​កាម៉េរ៉ា​សន្តិសុខ​ពី​កន្លែង​ស្ថានកុង​ស៊ុល​នោះ​ផង​ដែរ។

ប្រទេស​អារ៉ាប៊ី⁠ សាអូឌីត​បាននិយាយ​ថា​ លោក Khashoggi បាន​ចាកចេញ​ពី​ស្ថានកុងស៊ុល​នេះហើយ​ ហើយ​បានច្រានចោលការ​ចោទ​ប្រកាន់របស់​ក្រុម​មន្ត្រី​តួកគី​ ដែល​ថា​ លោកបានត្រូវ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នេះ​។ គ្មាន​ភាគី​ណាមួយបង្ហាញ​ភស្តុតាង ដើម្បី​គាំទ្រ​ការ​យល់ឃើញ​របស់ពួក​គេ​អំពី​អ្វីដែល​បាន​កើតមានឡើង​នៅ​ទីនោះ។​

លោក khashoggi បាន​រិះគន់រដ្ឋាភិបាល​ព្រះអង្គម្ចាស់ Salman ដោយមានរួមបញ្ចូល​អត្ថបទ​មួយ​ចំនួន​នៅក្នុង​កាសែត Washington Post អំពី​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman ហើយ​ លោកបាន​រស់​នៅ​និរទេស​ខ្លួន​មួយ​ឆ្នាំមក​ហើយក្នុង​ស.រ.អា​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​បានបង្ក្រាបលើ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស៕

XS
SM
MD
LG