ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង៖ អាមេរិក​មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​បារាំង​នោះ​ទេ


លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​បារាំង​ថ្លែង​នៅ​សាលា Kennedy School of Government នៃ​សាកលវិទ្យាល័យ Harvard កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​បារាំង​ថ្លែង​នៅ​សាលា Kennedy School of Government នៃ​សាកលវិទ្យាល័យ Harvard កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ បាន​ជំរុញ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កុំ​ឲ្យ​ជ្រៀតជ្រែក​នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​បារាំង។ ការ​ព្រមាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Tweeter ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដែល​មាន​រយៈពេល​រាប់​សប្តាហ៍​មក​ហើយ​នោះ​នៅ​ក្នុង​ទីក្រុង ប៉ារីស។

លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ LCI ថា «យើង​មិន​ជ្រៀតជ្រែក​ក្នុង​នយោបាយ​អាមេរិក​ទេ ហើយ​យើង​ចង់​ឲ្យ​អាមេរិក​ធ្វើ​ដូច្នេះ​ដូចគ្នា​ដែរ‍។ ខ្ញុំ​និយាយ​ដូច្នេះ​ទៅ​កាន់​លោក ដូណាល់ ត្រាំ ហើយ​ប្រធានាធិបតី​បារាំង​ក៏​និយាយ​ដូច្នេះ​ដែរ គឺ​ទុក​ឲ្យ​បារាំង​ដោះស្រាយ​ការងារ​របស់​ខ្លួន‍»។

លោក Le Drian ឆ្លើយ​តប​ទៅ​នឹង​សារ​លើ​បណ្តាញ​សង្គម Tweeter ដែល​ប្រធានាធិបតី​អាមេរិក​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​សៅរ៍។

លោក ត្រាំ បាន​សរសេរ​ថា «មាន​ការ​សោកសៅ​ទាំង​ថ្ងៃ​ទាំង​យប់​នៅ​ក្នុង​ទីក្រុង ប៉ារីស។ ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដ៏​គួរ​ឲ្យ​អស់​សំណើច​និង​មាន​តម្លៃ​ថ្លៃ​យ៉ាង​ខ្លាំង​ហើយ ហើយ​អាច​នឹង​ប្រគល់​ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​ជា​ការ​យក​ពន្ធទាប​យ៉ាង​ម៉េច​ដែរ‍?»។

សារ Tweet កាល​ពី​មុន​នេះ​បន្តិច​របស់​លោក ត្រាំ បាន​និយាយ​បញ្ឆិតបញ្ឆៀង​ថា អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង ប៉ារីស គួរ​តែ​យល់​ស្រប​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥ រវាង​បណ្តា​ប្រទេស​ជាង​១០០​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG