មនុស្ស១០នាក់បានស្លាប់ រួមមានកីឡាករដ៏ល្បីល្បាញ៣នាក់របស់បារាំងនៅក្នុងគ្រោះថ្នាក់នៃការធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលនៃការថតកម្មវិធីទូរទស្សន៍មួយនៅក្នុងប្រទេសអាហ្សង់ទីន។
ក្រុមអាជ្ញាធរបាននិយាយថា ឧទ្ធម្ភាគចក្រ២គ្រឿង បានបុកគ្នាកាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលនៃការថតកម្មវិធីទូរទស្សន៍អឺរ៉ុបទាក់ទងនឹងអ្នករស់រានមានជីវិតហៅថា “Dropped” ។ឧទ្ធម្ភាគចក្រ បានធ្លាក់នៅក្នុងខេត្ត La Rioja ភាគខាងលិច នៅជិតភ្នំ Andes។ មនុស្សទាំងអស់១០នាក់នៅលើយន្តហោះនោះបានស្លាប់នៅក្នុងការធ្លាក់នោះ។
ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន Camille Muffat អ្នកហែលទឹកកីឡាអូឡាំពិកAlexis Vastine អ្នកវាយបុកកីឡាអូឡាំពិក និង Florence Arthaudជើងឯកប្រណាំងទូកក្តោងពិភពលោក។ អ្នកទាំងអស់នោះជាពលរដ្ឋបារាំង។
លោក Francois Hollandeប្រធានាធិបតីបារាំង បានចេញសេចក្តីថ្លែងការណ៍ មួយ ដោយហៅការស្លាប់នេះជាទុកព្រួយយ៉ាងធំមួយ។
Muffatអាយុ២៥ឆ្នាំ បានទទួលមេដៃមាស ប្រាក់និងសំរិទ្ធនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងឡុងដ៍ឆ្នាំ២០១២។
Vastine អាយុ២៨ បានទទួលមេដៃសំរិទ្ធនៅក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០០៨ក្នុងទីក្រុងប៉េកាំង។ Arthaud ត្រូវបានគេចាត់ទុកជាអ្នកបើកទូកក្តោងដ៏ល្អបំផុតមួយរបស់ពិភពលោក។
ជនរងគ្រោះ៨នាក់ជាជនជាតិបារាំង ហើយអ្នកបើកបរឧទ្ធម្ភាគចក្រ២នាក់ជាជនជាតិអាហ្សង់ទីន៕