ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បារាំង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ជុំ​ទី​ពីរ


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​មកដល់​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី​ប្រទេស​សេណេហ្គាល់ Macky Sall នៅ​វិមាន​ Elysee ក្នុង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃចន្ទ ទី១២ មិថុនា ២០១៧។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​មកដល់​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី​ប្រទេស​សេណេហ្គាល់ Macky Sall នៅ​វិមាន​ Elysee ក្នុង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃចន្ទ ទី១២ មិថុនា ២០១៧។

អ្នក​វិភាគ​នយោបាយ​នានា បាន​និយាយ​ថា អ្នក​បោះ​ឆ្នោត​ទំនងជា​ផ្ដល់​ជ័យជម្នះ​គួរ​ឲ្យ​កត់​សម្គាល់​ដល់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​គណបក្ស Republic on the Move របស់​លោក ដែល​អាច​ឈ្នះ​អាសនៈ​ជាង ៤០០ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ៥៧៧ នៅ​ក្នុង​រដ្ឋសភា និង​អាច​ផ្ដល់​លទ្ធភាព​ដល់​លោក Macron ឲ្យ​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​លោក​ក្នុង​ការ​ធ្វើ​ការ​កែ​ទម្រង់​ច្បាប់​ការងារ​ដ៏​តឹងតែង និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ដ៏​អន់ខ្សោយ​របស់​ប្រទេស​បារាំង។

លោក Macron ដែល​ទើប​តែ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​បាន​ជាង​មួយ​ខែ បាន​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ខ្លួន​លោក​លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ការ​រិះគន់ និង​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ក្នុង​ពេល​តែ​មួយ និង​ការ​ណែនាំ​សំណើ​ថ្មី​មួយ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ប្រែប្រួល​ធាតុ​អាកាស។

ដោយសារ​មើល​ឃើញ​លោក Macron ដែល​ជា​ប្រធានាធិបតី​បារាំង​ថ្មី ត្រូវ​គេ​ស្វាគមន៍ និង​សរសើរ​នៅ​លើ​ឆាក​អន្តរជាតិ បាន​ជា​អ្នក​បោះ​ឆ្នោត​សម្រេច​បោះ​ឆ្នោត​ផ្ដល់​ឱកាស​ឲ្យ​លោក៕

XS
SM
MD
LG