ភ្នំពេញ —
នៅលើផ្លូវម្ខាងជាប់នឹងសួនប្រជាធិបតេយ្យដែលហ៊ុំព័ទ្ធដោយរបងលួសនិងរនាំងដែកនិងកងកម្លាំងប្រដាប់អាវុធយាមការពារជាប្រចាំ លោកមាស វឿន អង្គុយលើម៉ូតូរបស់ខ្លួនរង់ចាំអតិថិជន។
ក្នុងវ័យ៣៥ឆ្នាំ លោកមាស វឿន រត់ម៉ូតូឌុបនៅទីនេះជាច្រើនឆ្នាំមកហើយ។
ផ្លូវមួយផ្នែកនេះទើបតែត្រូវបានបើកឡើងវិញតែប៉ុណ្ណោះមួយថ្ងៃក្រោយពីការដោះលែងសកម្មជនសិទ្ធិមនុស្ស តំណាងកម្មករនិងសកម្មជនដីធ្លីចំនួន២៣នាក់ រួមទាំងអនីតិជនពីរនាក់ផ្សេងទៀត។ពួកគេត្រូវចាប់ខ្លួនជាបន្តបន្ទាប់ក្នុងចរន្តតវ៉ាមួយក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដ៏ចម្រូងចម្រាស់។
សាលារាជធានីភ្នំពេញបានបិទទីលានសម្រាប់ធ្វើបាតុកម្មតវ៉ានេះចាប់តាំងពីខែមេសាមកម្ល៉េះដើម្បីរារាំងគណបក្សជំទាស់និងក្រុមកម្មករមិនឱ្យធ្វើការតវ៉ាដ៏រ៉ាំរ៉ៃរបស់ពួកគេប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតនិងទាមទារឲ្យមានការដំឡើងប្រាក់ខែគោលដល់កម្មកររោងចក្រ។
ហើយមន្ត្រីផ្លូវការសាលារាជធានីភ្នំពេញបានអះអាងថានឹងបើករនាំងនៅទីលានប្រជាធិបតេយ្យឡើងវិញក្រោយពីមានការស៊ើបអង្កេតចប់សព្វគ្រប់លើជនដែលត្រូវចាប់ខ្លួនខាងលើនេះ។
ប៉ុន្តែក្រោយពីសាលារាជធានីភ្នំពេញដោះលែងជនដែលត្រូវចាប់ខ្លួនកាលថ្ងៃទី៣០ខែឧសភា សាលារាជធានីភ្នំពេញទើបតែបើកផ្លូវអមសងខាងសួនប្រជាធិបតេយ្យនេះមួយចំហៀងតែប៉ុណ្ណោះ។
លោកមាស វឿន បញ្ជាក់ថាក្រោយពីបើកផ្លូវមួយចំហៀងនេះលោកងាយស្រួលនឹងរកម៉ូយម៉ូតូឌុបបានប្រសើរឡើងបន្តិច។
«មួយថ្ងៃក្រោយពីការដោះលែងអ្នកទាំង២៣នាក់នោះមក គេបើកផ្លូវនេះឲ្យជិះ ចឹងបាន៥០ភាគរយ»។
អ្នករត់ម៉ូតូឌុប រូបនេះយល់ថាក្រោយពីការដោះលែងក្រុមកម្មករ សកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្សរួចហើយសាលារាជធានីភ្នំពេញគួរតែបើកផ្លូវនិងទីលានប្រជាធិបតេយ្យឡើងវិញ។
«ដោះលែង(ពួកគេ)រួចហើយគួរតែបើកទីលានប្រជាធិបតេយ្យឡើងវិញព្រោះឥឡូវអត់មានចលាចលអីទេ»។
នៅតាមផ្លូវអមសងខាងនៃសួនប្រជាធិបតេយ្យជាទីកន្លែងអ្នកលក់រថយន្តចល័តនិងមានហាងអាហាររួមទាំងហាងផ្សេងៗមួយចំនួនទៀត។
ម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ម្នាក់មានប្រសាសន៍ថាគាត់បានខាតបង់យ៉ាងច្រើនពីការបិទផ្លូវនិងការហ៊ុំព័ទ្ធសួនប្រជាធិបតេយ្យនេះ។
«ខែនេះជាខែដែលគេរៀបការ កាលពីពេលមិនទាន់បិទភ្ញៀវចូលតិចបំផុតចំនួនប្រាំនាក់ ដល់ពេលបិទទីនេះគឺភ្ញៀវមានចំនួនសូន្យហើយពេលបើកវិញនៅតែសូន្យទៀត។ខែការដូច្នេះខោអាវកាត់បានក្នុងមួយថ្ងៃតិចបំផុតក៏៥០០ដុល្លារ ហើយជួនកាល១០០០ដុល្លារក៏មានដែរ»។
បុរសដដែលដែលស្នើសុំមិនបញ្ចេញឈ្មោះស្នើឲ្យអាជ្ញាធរក្រុងភ្នំពេញបើកទីលានប្រជាធិបតេយ្យឡើងវិញដើម្បីមានភាពងាយស្រួលក្នុងការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋនៅជុំវិញនេះ។
«ចង់ថាធ្វើម៉េចឲ្យបានដូចមុន គឺទីនេះក្លាយជាសួនច្បារវិញហើយទៅជាកន្លែងសប្បាយរីករាយវិញនិងគួរតែលើកកន្លែងនេះទៅដាក់កន្លែងឆ្ងាយហើយពួកគាត់ចង់ជួបជុំធ្វើអីធ្វើទៅ។បើគិតពីប្រជាជនរកស៊ី គួរតែកុំឲ្យមានកន្លែងនេះល្អជាង»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថាការចាប់ផ្តើមបើកផ្លូវមួយចំហៀងក្រោយពីការដោះលែងសកម្មជនអ្នកតវ៉ាដោយសារមិនមានសញ្ញានៃការប៉ុនប៉ងធ្វើការតវ៉ាណាមួយទៀតនោះទេ។
ផ្ទុយទៅវិញសាលារាជធានីភ្នំពេញនៅមិនទាន់មានផែនការបើកទីលានប្រជាធិបតេយ្យឡើងវិញនៅឡើយទេ។
«ការបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរនោះដោយសារយើងឃើញថាអត់មានការយាយីពីខាងក្រុមមួយចំនួនដែលមានបំណងមកធ្វើការសម្តែងមតិដែលអត់មានច្បាប់ទៀតទេ។ដោយឡែកការបើកទីលានប្រជាធិបតេយ្យ យើងមិនទាន់បានអនុញ្ញាតវិញទេ»។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញដដែលបានទទួលស្គាល់ថាមានផលប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងទីលានប្រជាធិបតេយ្យដែរ ប៉ុន្តែលោកបានស្តីបន្ទោសលើក្រុមអ្នកតវ៉ាទៅវិញ។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០១៣ដែលបន្សល់ទុកដោយភាពចម្រូងចម្រាស់ជាច្រើនដោយសារតែគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត។
បន្ទាប់ពីនោះគណបក្សនេះ បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំនិងអូសបន្លាយជាច្រើនថ្ងៃ។
ក្រោយមកក៏មានការបង្រ្កាបដោយកម្លាំងអាជ្ញាធរហើយអាជ្ញាធរបានសម្រេចបិទទីលាននេះរហូតមក។
ក្រោយពីការបិទទីលានប្រជាធិបតេយ្យមន្ត្រីគណបក្សសង្គ្រោះជាតិបានប៉ុនប៉ងធ្វើឲ្យមានការបើកទីលាននេះឡើងវិញជាច្រើនលើកប៉ុន្តែត្រូវកងប្រដាប់អាវុធនិងកងសន្តិសុខដែលពាក់មួកឃ្លុបបិទមុខរារាំងការប៉ុនប៉ងនោះ។
លោកយ៉ែម បុញ្ញរិទ្ធ តំណាងរាស្ដ្រជាប់ឆ្នោតនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអធិប្បាយថាអាជ្ញាធរមិនត្រូវគិតពីការព្រួយបារម្ភអំពីការតវ៉ាសម្រាប់ធ្វើជាដើមចមនៃមូលហេតុនៃការបិទសួនប្រជាធិបតេយ្យនោះទេ។
«ទីលានប្រជាធិបតេយ្យជាកន្លែងបញ្ចេញមតិដូច្នេះគ្មានអ្វីដែលត្រូវភ័យខ្លាចពីព្រោះអ្នកប្រជាធិបតេយ្យគឺការតស៊ូមតិ គំនិត ទស្សនៈនិងគោលនយោបាយ។ដូច្នេះជារឿងមួយដែលគ្មានអ្វីត្រូវភ័យខ្លាចអ្វីទាំងអស់ពីព្រោះតែងតែមានអ្នកប្រឆាំងនិងអ្នកយល់ស្រប។ដូច្នេះត្រូវបើកទីលាននេះដើម្បីផលប្រយោជន៍ក្នុងលទ្ធិប្រជាធិបតេយ្យនិងដើម្បីជំរុញឲ្យប្រទេសយើងមាននីតិរដ្ឋពិតប្រាកដ»។
ជាមួយនឹងការស្នើឲ្យមានការបើកទីលានប្រជាធិបតេយ្យឡើងវិញនេះ ក្រុមប្រជាពលរដ្ឋដែលមួយចំនួនទៀតក៏ធ្លាប់បានស្នើសុំដោយផ្ទាល់ដល់សាលារាជធានីភ្នំពេញឲ្យផ្លាស់ប្តូរទីតាំងសួននេះដែរ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទទួលស្គាល់ថាមានសំណើបែបនោះមែនពីក្រុមប្រជាពលរដ្ឋ ក៏ប៉ុន្តែសាលារាជធានីភ្នំពេញមិនទាន់មានផែនការណាមួយក្នុងការប្តូរទីតាំងសម្តែងមតិនេះទេ៕