ភ្នំពេញ —
តំណាងសហគមន៍ក្រីក្រជាច្រើនរយនាក់ដែលសុទ្ធសឹងជាអ្នករងគ្រោះដោយសារជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ អំពើពុករលួយ និងភាពអយុត្តិធម៌សង្គមផ្សេងៗនៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រមូលផ្តុំគ្នានិងដើរដង្ហែរក្បួនដើម្បីដាក់ញត្តិទៅអង្គភាពប្រឆាំងអំពុករលួយ និងរដ្ឋសភាជាតិកម្ពុជា។ ប្រជាពលរដ្ឋទាំងនេះបាត់ជំនឿលើអាជ្ញាធរថ្នាក់មូលដ្ឋានក្នុងការជួយស្វែងរកដំណោះស្រាយដល់ពួកគេ។
ប្រជាពលរដ្ឋដែលរួមមានព្រះសង្ឃបានលើកបដាក្រោមពាក្យស្លោកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយចាត់ទុកថា អំពើពុករលួយនៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរដែលជាឬគល់នៃអំពើអយុត្តិធមសង្គម ជម្លោះដីធ្លី ការបណ្តេញចេញដោយបង្ខំ ការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិនានានៅកម្ពុជា។
តំណាងសហគមន៍ប្រជាពលរដ្ឋចំនួនប្រាំពីរនាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅដាក់ញត្តិក្នុងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ។
អ្នកស្រី មុំ សាគីន តំណាងប្រជាពលរដ្ឋស្រុក ស្នួល ខេត្ត ក្រចេះ ដែលបានចូលប្រជុំជាមួយតំណាងអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា អាជ្ញាធរបានយល់ព្រមទទួលយកញត្តិរបស់ប្រជាពលរដ្ឋដោយសន្យាថា នឹងបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិតជូនដល់ប្រជាពលរដ្ឋ។ អ្នកស្រីបន្ថែមថា ខ្លឹមសារសំខាន់ៗក្នុងញត្តិដែលប្រជាពលរដ្ឋទាំង២៤ខេត្តក្រុងបានលើកឡើងគឺអំពីវិនាសកម្មព្រៃឈើ ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន និងរឿងរ៉ាងអយុត្តិធម៌សង្គមផ្សេងៗទៀត។
«បញ្ហាព្រៃឈើគឺជាប្រព័ន្ធគឺមានតែអស់លោកអ្នកមានអំណាចដឹកទាំងយប់ទាំងថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យគ្រោះថ្នាក់ដល់ប្រជាជន ស្លាប់ រងគ្រោះវេទនា។ បញ្ហាដីធ្លីការវ៉ាស់វែងដីធ្លីរបស់និស្សិតវាស់ហើយអត់បានដី បានខិតបណ្ណហើយអត់បានដីដដែល។ ចុងក្រោយត្រូវបានគេដុតផ្ទះសម្បែងអស់ទៀត»។
អ្នកស្រី ញ៉ឹក សុធា តំណាងសហគមន៍អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្លែងថា គាត់ និងប្រជាពលរដ្ឋក្នុងភូមិចូលរួមដាក់ញត្តិនៅថ្ងៃនេះ ដើម្បីទាមទារយុត្តិធម៌ដល់សហគមន៍របស់អ្នកស្រីដែលរងគ្រោះដោយសារការរំលោភដីធ្លីពីសំណាក់ជនពុករលួយដែលជាអ្នកមានអំណាចថ្នាក់ខេត្ត។
«បងមកថ្ងៃហ្នឹងគឺចង់ដឹងថា អង្គភាពហ្នឹងគាត់ស៊ើបអង្កេតយ៉ាងម៉េច ហើយគាត់មានវិធានការយ៉ាងម៉េចដើម្បីរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋដែលរងគ្រោះ»។
រីឯលោក វី យាន់ ដែលជាតំណាងសហគមន៍មកពីខេត្ត តាកែវ បានប្រាប់វីអូអេថា ក្នុងសហគមន៍របស់លោកសព្វថ្ងៃនេះ មានមន្ត្រីអាជ្ញាធរបើកដៃឲ្យជនជាតិវៀតណាមនេសាទត្រីដោយខុសច្បាប់។លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយមានសកម្មភាពបញ្ឈប់អំពើពុករលួយ។
«មូលហេតុ យើងខ្ញុំហ្នឹងរងគ្រោះដោយសារអំពើពុករលួយហ្នឹងវាធ្ងន់ធ្ងរពេក មិនដឹងទៅរើសបម្រាស់ទៅណាបាន។ មានតែមកទីហ្នឹង។ បច្ចុប្បន្នខាងខ្ញុំហ្នឹងគឺរងគ្រោះរឿងនេសាទខ្លាំង។ វៀតណាមចូលនេសាទទាំងហ្វូងៗ»។
លោក ហេង សាន់ អាយុ ៧០ឆ្នាំប្រជាពលរដ្ឋមកពីស្រុក ដងទង់ ខេត្ត កំពត បន្ថែមថា៖
«បើមិនដោះស្រាយឲ្យល្អម៉េចដេញចេញពីដីធ្លី ដុតបំផ្លាញដីធ្លី ផ្ទះសម្បែង។ ពួគគាត់បានអ្វីរស់នៅ។ យើងខ្ញុំបានអ្វីរស់នៅ»។
លោកស្រី ជា ចាន់ធរ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការប្រជុំពិភាក្សាមួយដើម្បីពិនិត្យមើលញត្តិដែលដាក់ដោយប្រជាពលរដ្ឋនៅព្រឹកស្អែក។
«ខ្ញុំក៏បានទទួលញត្តិហ្នឹងដែរ។ យើងមិនទាន់សម្រេចថា យ៉ាងម៉េចទេពីព្រោះយើងមិនបានពិនិត្យមើលឲ្យបានច្បាស់លើញត្តិទាំងអស់ហ្នឹង។ យើងនឹងបើកការប្រជុំនៅព្រឹកស្អែងហើយនឹងសម្រេចថានឹងធ្វើយ៉ាងណាបន្តទៀត»។
សេចក្តីប្រកាសព័ត៌មានរួមគ្នាមួយរបស់សហគមន៍បានលើកឡើងថា គោលនយោបាយអភិវឌ្ឍនិងការផ្តល់ដីសម្បទានរបស់រដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់។
សហគមន៍ក៏បានលើកឡើងថា មន្រ្តីដែលមានអំណាចនៅថ្នាក់ខេត្ត និងជាតិបានឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដើម្បីទទួលបានការផ្តល់កម្រៃជើងសារ ឬប្រយោជន៍ផ្សេងៗពីក្រុមហ៊ុន។
ដោយឡែក នៅថ្ងៃដដែលនេះដែរ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ស្ពី ចំនួន២៥០គ្រួសារបានថ្លែងក្នុងសន្និសីទដែលត្រូវបានរៀបចំឡើងដោយអង្គការការពារសិទ្ធិមនុស្សអាដហុក ដោយចោទប្រកាន់អភិបាលខេត្តថា បានឃួបឃិតជាមួយបក្ខពួកលួចយកដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋប្រមាណ៩៥០ហិកតាទៅលក់ឲ្យក្រុមហ៊ុនអភិវឌ្ឍ។
លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សសហគមន៍អាដហុក (Adhoc) បានចាត់ទុកការឡើងមកតវ៉ាផ្ទាល់របស់ប្រជាពលរដ្ឋពីបណ្តាខេត្តនេះថាជាជម្រើសចុងក្រោយរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋនឹងរង់ចំាមើលប្រសិទ្ធិភាពនៃអង្គភាពរបស់រដ្ឋាភិបាលមួយនេះ។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដែលចេញផ្សាយកាលពីឆ្នាំ២០១៣បានបង្ហាញថាកម្ពុជាគឺជាប្រទេសដែលពុករលួយខ្លាំងជាងគេបង្អស់ក្នុងចំណោមប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍របស់អង្គការពលកម្មអន្តរជាតិដែលចេញផ្សាយកាលពីខែមិនាក៏បានបង្ហាញថា កម្ពុជាបានខាតបង់ប្រាក់១,៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលស្មើនឹង១០ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP៕