ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​នឹងចាប់ផ្តើម​ហោះយក​ការណ៍​លើស៊ីរី​មុនពេល​ដែល​អាចវាយ​ប្រហារពីលើ​អាកាស​លើក្រុម​ឧទ្ទាម​រដ្ឋឥស្លាម


ប្រធានាធិបតី​បារាំង​លោក​ Francois Hollande​ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កាសែត​ នៅ​វិមាន​ Elysees​ ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
ប្រធានាធិបតី​បារាំង​លោក​ Francois Hollande​ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កាសែត​ នៅ​វិមាន​ Elysees​ ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។

រដ្ឋាភិបាល​បារាំងនឹង​ចាប់ផ្តើម​ហោះយក​ការណ៍​សំងាត់​លើប្រទេស​ស៊ីរី ​នៅមុនពេល​ដែល​អាចចូលរួម​ជាមួយ​ប្រទេស​សម្ព័ន្ធ​មិត្ត​ដឹកនាំ​ដោយ​ស.រ.អា​ដែល​ធ្វើការ​វាយ​ប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំងនឹង​ពួកឧទ្ទាម​រដ្ឋឥស្លាម​នៅទីនោះ។ នេះជាការ​បញ្ជាក់​របស់​ប្រធានាធិបតី​បារាំង ​Francois ​Hollande។

យន្តហោះ​ប្រតិកម្មបារាំង​បានចូលរួម​ក្នុងការ​វាយប្រហារ​ពីលើ​អាកាស​តម្រង់ គោលដៅ​ក្រុមឧទ្ទាម​ក្នុងប្រទេស​អ៊ីរ៉ាក់​ តែអាច​ទំនងជា​ប្រទេស​លោកខាងលិចទី១​ ក្រៅពី​ស.រ.អា​ក្នុងការ​ចូលរួម​ទម្លាក់​គ្រាប់បែក​តម្រង់គោល​ដៅ​ប្រទេសស៊ីរី។

លោក​ Francois Hollande​ អះអាងថា​លោកបាន​ស្នើសុំ​ដល់ក្រសួងការពារជាតិថា​ ចាប់ពី​ថ្ងៃស្អែកទៅ​ យន្តហោះ​ឈ្លប​យកការណ៍​អាច​ដំណើរការ​លើ ប្រទេសស៊ីរី ​ដើម្បីអនុញាតិ​ឲ្យបារាំង​រៀបគម្រោងវាយប្រហារ​តាមអាកាសលើ​ក្រុមឧទ្ទាមរដ្ឋ​ Daesh។ លោកបាន​បញ្ជាក់ថា​ បារាំងនឹង​មិន​ពិចារណា បញ្ជូនកងទ័ព​ថ្មើរជើង​ទៅកាន់​ប្រទេស​ស៊ីរីទេ៕

XS
SM
MD
LG