ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ កងកម្លាំង​ Kurde បាន​វាយ​សម្រុក​ទៅ​មុខ​ប្រឆាំង​នឹង​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី


ជន​ភាសខ្លួន​ស៊ីរី​រងចាំ​មធ្យោបាយ​ធ្វើ​ដំណើរ​ បន្ទាប់​ពី​បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ទួរគី ពី​ក្រុង​ Tal Abyad របស់​ស៊ីរី នៅ​ក្បែរ​ក្រុង Akcakale ក្នុង​ខេត្ត​ Sanliurfa ប្រទេស​ទួរគី កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

ពួក​សកម្មជន​បាន​និយាយថា​ពួក​យុទ្ធជន​ Kurde ​បាន​ធ្វើការ​វាយ​ប្រហារ​សម្រុក​ទៅ​មុខ​ទៅ​កាន់​សំបុក​មួយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​ទួរគី​ នៅ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ភាគី​ទាំង​ពីរ។​

អង្គការ Syrian Observatory for Human Rights ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​កងកម្លាំង​ YPD ​ដែល​ជា​កងកម្លាំង​ប្រយុទ្ធ​ធំ​ជាង​គេ​នៃ​ក្រុម​ជន​អំបូរ​ Kurde ក្នុង​ប្រទេស​ស៊ីរី​គាំទ្រ​ដោយ​ពួក​ឧទ្ទាម និង​កង​យន្តហោះ​ចម្បាំង​នៃ​កង​កម្លាំង​ចម្រុះ​បាន​សម្រុក​ទៅ​មុខ​ចូល​ទៅ​ក្នុង​ខេត្ត​ Raqa ​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីសា្លម​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​វាយ​យក​ក្រុង​ Tal Abyad ​ដែល​ជា​ក្រុង​សំខាន់​មួយ​តាម​ព្រំដែន។​

អង្គការ​ Observatory បាន​និយាយ​ថា​កង​កម្លាំង​ Kurde ​បាន​ឡោមព័ទ្ធ​ក្រុង​ Salouk ​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១០គ.ម.​ពី​ក្រុង Tal Abyad។

ការ​ប្រយុទ្ធ​គ្នា​បាន​បង្ខំ​ឲ្យ​អ្នកស្រុក​រាប់ពាន់​នាក់​នៃ​ក្រុង​ Tal Abyad ​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ទួរគី។ ​ជន​ភៀស​ខ្លួន​ស៊ីរី​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ព្រំដែន​ទួរគី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​រត់​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា។

កងកម្លាំង​ Kurde បាន​គ្រោង​ធ្វើការ​វាយ​លុក​ធំ​មួយ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG